(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានធ្វើសេចក្តីជូនដំណឹងមួយ ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តព្រះវិហារ ឲ្យអញ្ជើញមក ទទួលការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តកូរ៉េរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ក្នុងបរិវេណមន្ទីរពេទ្យបង្អែក១៦មករា ស្ថិតនៅ ភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ជំងឺដែលត្រូវពិនិត្យព្យាបាលរួមមាន៖ ជម្ងឺទូទៅ ទន្តសាស្ត្រ ចក្ខុសាស្ត្រ រោគស្ត្រី ជំងឺកុមារ ផ្នែកម្ជុលវិជ្ជសាស្ត្រ និងសុងក្រពះផងដែរ។
គួរបញ្ជាក់ដែរថា ពេលវេលាសម្រាប់ការពិនិត្យព្យាបាលដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ មានដូចជា៖
* នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ចាប់ផ្តើមពីម៉ោង ១៖០០នាទីរសៀល ដល់ម៉ោង៥៖០០នាទីល្ងាច
* នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ចាប់ផ្តើមពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច
* នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ចាប់ផ្តើមពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់៕