ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍តាមរយៈ
Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទ
(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ គ.ជ.ប បញ្ជាក់ថា ក្រោយពិសោធន៍ ទឹកខ្មៅជ្រលក់ដៃមកពីឥណ្ឌា បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ មានគុណភាពល្អណាស់ (ចុចអាន)
២៖ បើសម្តេចតេជោ ហ៊ុន សែន បន្តជាប់ឆ្នោតជានាយករដ្ឋមន្ត្រី តើកសិករ និង ប្រជាជន ដែលគ្មានដីទទួលបានអត្ថប្រយោជន៍អ្វី? (ចុចអាន)
៣៖ តំណាងបក្សនយោបាយ និងសង្គមស៊ីវិល៖ ទឹកថ្នាំជ្រលក់ដៃមានគុណភាពល្អ លាងមិនជ្រះ និងគ្មានជាតិគីមីប៉ះពាល់សុខភាព (ចុចអាន)
៤៖ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង បន្ដផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ខណៈទឹកហូរកាត់ផ្លូវកម្ពស់១ម៉ែត្រ, បងប្អូនចង់ទៅខេត្ដព្រះសីហនុ អាចធ្វើដំណើរវាងតាមផ្លូវ ជាតិលេខ៣ (ចុចអាន)
៥៖ តាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ត្រូវមានកម្លាំងការពារ៣នាក់ ប៉ុន្តែអាចកាន់អាវុធវែងបានតែ១ដើមទេ (ចុចអាន)
៦៖ បញ្ជូនខ្លួនម្ចាស់ Facebook ឈ្មោះ «យមរាជ លោកីយ៍» ដែលបង្ហោះព័ត៌មានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសកងរាជអាវុធហត្ថ ទៅសាលាដំបូងខេត្តកំពង់ធំ, អាវុធហត្ថនឹងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃស្អែក (ចុចអាន)
៧៖ គ.ជ.ប ចាត់វិធានការលើអ្នកទូរស័ព្ទរំខាន ដល់ដំណើរការរៀបចំការបោះឆ្នោត (ចុចអាន)
៨៖ ក្រសួងធនធានទឹក ប្រកាសឲ្យប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈខេត្តជាប់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗ (ចុចអាន)
៩៖ ភ្នាក់ងារគណបក្សជិត៨ម៉ឺននាក់ ត្រូវបានអនុញ្ញាតឱ្យចូលរួមសង្កេតមើលដំណើរការបោះឆ្នោត នីតិកាលទី០៦ (ចុចអាន)
១០៖ កូរ៉េខាងត្បូង គ្រោងបង្កើតរោងចក្រ ដើម្បីកែច្នៃកៅស៊ូ នៅលើទឹកដីកម្ពុជា ឬនាំជ័រកៅស៊ូ ទៅធ្វើការកែច្នៃនៅប្រទេសកូរ៉េតែម្តង (ចុចអាន)
១១៖ ២០ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា, លោក ហ៊ុន ម៉ានិត រំលឹកសម្តីឆ្លងឆ្លើយរវាងសម្តេចតេជោ ហ៊ុន សែន និងម្តាយសម្តេច មុនចូលជំរុំទ័ពខ្មែរក្រហម ចរចាបង្រួបបង្រួមជាតិ (ចុចអាន)
១២៖ ធនាគារជាតិនៃកម្ពុជា ហាមដាច់ខាតមិនឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដកយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ សម្រាប់ធានាលើការផ្ដល់ឥណទាន (ចុចអាន)
១៣៖ គ.ជ.ប ចេញសេចក្តីប្រកាសផ្លូវការអំពី គុណភាពទឹកខ្មៅជ្រលក់ម្រាមដៃ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ (ចុចអាន)
១៤៖ អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី ពិតជាឆ្កួតមែនទែនហើយ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (International News)
១៖ សហរដ្ឋអាមេរិក ចោទកូរ៉េខាងជើងថា នៅតែបន្តលួចលាក់ចម្រាញ់អ៊ុយរ៉ាញ៉ូម (ចុចអាន)
២៖ លោក ដូណាល់ ត្រាំ ថាជំនួបមួយស្មើជាមួយលោកពូទីន គឺជាការចាប់ផ្ដើមដ៏ល្អ (ចុចអាន)
៣៖ អ៊ីរ៉ង់ចេញមុខព្រមានអង្គការប្រេង OPEC ពាក់ព័ន្ធនឹងការល្មើសគោលការណ៍ផលិតប្រេង (ចុចអាន)
៤៖ ដូណាល់ ត្រាំ មិនជឿថា រុស្ស៊ីជាអ្នកលូកលាន់កិច្ចការបោះឆ្នោតអាមេរិកនោះឡើយ ខណៈស្ថាប័ន FBI និងក្រុមស៊ើបការណ៍សម្ងាត់អាមេរិកជឿថា គឺរុស្ស៊ី... (ចុចអាន)
៥៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសសម្រេចចិត្តចុះចេញពីតំណែង ខណៈនាយករដ្ឋមន្ត្រី May នៅតែបន្តដំណើរការ Brexit ដោយមិនរារែក (ចុចអាន)
៦៖ ជប៉ុន៖ ក្រោយទឹកជំនន់ផ្តាច់ជីវិតមនុស្សជាង២០០នាក់ ឥឡូវនេះមនុស្ស១៤នាក់បន្ថែមទៀតស្លាប់ ដោយសាររលកកម្តៅវាយប្រហារ (ចុចអាន)
៧៖ បច្ចេកវិទ្យារូបនិម្មិត ត្រូវបានដាក់បញ្ចូល ក្នុងកម្មវិធីអប់រំរបស់ប្រទេសចិន (ចុចអាន)
Fresh News TV រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វង់ វុធ, លោក ជូរ លឹមហួត, លោក អាន គន្ធធារ៉ា និងលោក វៃ ជីវ័ន្ត៕