(ភ្នំពេញ)៖ ក្រុមហ៊ុន ជីហ្គៀ (G Gear) និងក្រុមហ៊ុន LG Electronics នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំកម្មវិធី LG Inverter 2018 «Inverter កាន់តែប្រសើរ ឧបករណ៍ប្រើប្រាស់កាន់តែល្អ» ដែលមានការដាក់តាំងផលិតផល ដែលបំពាក់ដោយបច្ចេកវិទ្យា Inverter ទាំងអស់ ដែលធ្វើឡើងនៅសណ្ឋាគារ The Great Duke Phnom Penh ។
គុណសម្បត្តិដ៏សម្ងាត់នៃ Inverter ម៉ូទ័រ និងកុំប្រេសស័ររបស់ LG ទៅលើម៉ូដែលធម្មតា គឺមានការគ្រប់គ្រងល្បឿនបានយ៉ាងច្បាស់លាស់ មានដូចជា៖ ម៉ាស៊ីនបោកគក់ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនMicrowave ម៉ាស៊ីនបូមធូលី នោះទេ។ LG Inverter ធ្វើការកំណត់ល្បឿន និងធ្វើការបង្វិលម៉ូទ័រកុំប្រេសស័រ ដែលអាស្រ័យលើស្ថានភាពល្បឿនយ៉ាងស្វ័យប្រវត្តិ ដើម្បីបង្កើននូវប្រសិទ្ធភាពដោយប្រើប្រាស់ថាមពលតិច និងសម្លេងស្ងាត់ល្អ ។ LG ជាផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដ៏មានប្រជាប្រិយភាព និងឈានមុខគេ ហើយផ្តល់នូវប្រសិទ្ធភាពថាមពលខ្ពស់ និងសមត្ថភាពពិសេសខុសគេ ដើម្បីបំពេញចិត្តរបស់អតិថិជន ។
*LG Smart Inverter របស់ម៉ាស៊ីនបោកសំលៀកបំពាក់ ធ្វើឲ្យការបោកគក់ម្តងស៊ីភ្លើងត្រឹមតែ ៦៧វ៉ាត់តែប៉ុណ្ណោះ ។ វាស៊ីភ្លើងតិចជាងប្រភេទម៉ាស៊ីនបោកគក់ធម្មតា៣៦% គឺស៊ីភ្លើងស្មើនឹងម៉ាស៊ីនសម្ងួតសក់រយៈពេល៤នាទី។ នេះមិនមែនមានន័យថា ការប្រើថាមពលតិចហើយ បោកមិនស្អាតនោះទេ សំលៀកបំពាក់បោកគក់រួចចេញមកក្រៅនៅតែស្រស់ស្អាតជានិច្ច ។
*Inverter Linear Compressor របស់ទូរទឹកកក បំពាក់ក្នុងទូរទឹកកករបស់ក្រុមហ៊ុន LG អាចរក្សាអាហារឲ្យនៅស្រស់បានរយៈពេលយូរ ដោយសារតែបច្ចេកវិទ្យា Inverter ធ្វើការរក្សាសីតុណ្ហភាពឲ្យប្រែប្រួលបានយ៉ាងល្អប្រសើរ។ ទូរទឹកកក LG កំណត់សីតុណ្ហភាពខាងក្នុងទូរទឹកកកក្នុងគម្លាត ±0.5˚C អង្សារសេ ពាក់កណ្តាលនៃសីតុណ្ហភាពចុះឡើងនៃ ទូរទឹកកក ម៉ូដែលគ្មាន Inverter ដែលឡើងចុះក្នុងសីតុណ្ហភាព (±1.0˚C). អង្សារសេ។
*ម៉ាស៊ីនត្រជាក់ Dual Inverter Compressor សម្រាប់ម៉ាស៊ីនត្រជាក់ក្នុងផ្ទះ LG Inverter ធានាអានុភាពត្រជាក់ដ៏អស្ចារ្យ និងការសន្សំសំចៃអគ្គីសនីបានយ៉ាងល្អ។ ម៉ាស៊ីនត្រជាក់របស់ ក្រុមហ៊ុន LG ប្រើប្រាស់អគ្គិសនីតិចជាងមុន 70% និងផ្តល់ភាពត្រជាក់ជាងមុន 40% លឿនជាងម៉ាស៊ីនត្រជាក់ធម្មតា ដែលមិនប្រើបច្ចេកវិទ្យា Inverter ។
*ឧបករណ៍ក្នុងផ្ទះបាយដ៏ចំណាន៖ បច្ចេកវិទ្យា Inverter ផ្តល់ថាមពលដល់ Microwave លើសពីមុន ដោយផ្តល់ កំដៅដល់អាហារខ្លាំង និងលឿនជាងមុន។ តាមរយៈការកំណត់សីតុណ្ហភាពនៃ Microwave ដែលកាត់បន្ថយគម្លាតសីតុណ្ហភាពត្រឹមតែ៣អង្សាសេ ហើយវាជាផ្នែកគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងម៉ូដែលមិនមាន Inverter ដែលធានាបាននូវអាហារឆ្អិនល្អក្នុងរយៈពេលយ៉ាងលឿន។
ក្នុងឱកាសនោះ លោកឧកញ្ញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ បានថ្លែងថា «ពីមួយដំណាក់កាលទៅមួយដំណាក់កាលក្រុមហ៊ុន G Gear ក៏ដូចជា ក្រុមហ៊ុន LG យើងតែងតែគិតគូរសម្រាប់ផលិតផល ដែលនឹងត្រូវនាំចូលមកក្នុងប្រទេសកម្ពុជារបស់យើង ពិសេសការអភិវឌ្ឍន៍បច្ចេកវិទ្យាផលិតផលរបស់ LGឲ្យត្រូវនឹងតំរូវការនឹងសេចក្តីចាំបាច់ក្នុងការប្រើប្រាស់សម្រាប់ អតិថិជនក្នុងស្រុករបស់យើង ។LG Inverter ជាក្បាលម៉ាស៊ីននៃឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលរក្សាថាមពលបានរហូតដល់ទ្វេដង និងដំណើរការបានយ៉ាងល្អប្រសើរ និងបានធ្វើឲ្យឧបករណ៍ប្រើប្រាស់របស់ ក្រុមហ៊ុន LG ក្លាយជាស្តង់ដាឧស្សាហ៍កម្មសកលលោក។
លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានឲ្យដឹងដែលថា «ហេតុអ្វីបានជា Inverter របស់ LG វាប្រសើរជាងគេ? ដោយសារតែបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ LG មិនត្រឹមតែជួយសន្សំសំចៃភ្លើងប៉ុណ្ណោះទេ វាថែមទាំងធ្វើជួយឲ្យគ្រប់ផលិតផលទាំងអស់ដំណើរការ ប្រកបដោយប្រសិទ្ធភាព និងមានភាពយូរអង្វែង។ ដូចជាវាដំណើរបានលឿង និងប្រកបដោយប្រសិទ្ធភាព នៅលើម៉ាស៊ីនបោកគក់, វាត្រជាក់កាន់តែលឿននិងមានសម្លេងតិចបំផុត សម្រាប់ម៉ាស៊ីនត្រជាក់, ដោយឡែកសម្រាប់ទូរទឹកកកវាជួយឲ្យអាហារបន្លែនៅស្រស់ ដូចធម្មជាតិបានយូរជាងគេ ព្រមមកជាមួយកម្មវិធីបំបាត់ក្លិនយ៉ាងមានអនាម័យថ្មី។ ពិសេស Inverter ជួយកាត់បន្ថយការគំរាមកំហែងនៃផលប៉ះពាល់ដល់បរិស្ថាន ដែលក្រុមហ៊ុន LG បានសហការជាមួយនឹងអង្គការបរិស្ថានពិភពលោក ដើម្បីជួយដល់ផែនដីនេះ ឲ្យកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សជាតិ។
អតិថិជនទាំងអស់ អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញផលិតផលស៊េរីថ្មីៗ របស់ LG ទាំងអស់នេះបាននៅតាមហាងលក់គ្រឿងអេឡិចត្រូនិច ដែលជាអ្នកចែកចាយលក់បន្ត របស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ និងទំនាក់ទំនងបន្ថែម តាមរយៈទូរស័ព្ទលេខ៖ 023 888 299 និងវេបសាយ៖ www.ggear.com.kh ៕