(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ មានរយៈពេល១១ថ្ងៃហើយ យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅកម្ពុជា មានបរិយាកាសល្អប្រសើរទាំងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងគ្មានហិង្សានោះឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៧ ខែកក្កដានេះ។
ក្នុងសេចក្តីជូនព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃនេះ ក៏ដូចបណ្តាថ្ងៃកន្លងទៅផងដែរ គឺគណបក្សនយោបាយនីមួយៗធ្វើសកម្មភាពយ៉ាងផុលផុស។ បើតាម គ.ជ.ប រហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បរិយាកាសនៃការឃោសនាប្រព្រឹត្តឡើងក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តដោយរលូនគ្មានអំពើហិង្សា នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
អ្វីដែលគួរឱ្យកត់សម្គាល់ថ្ងៃនេះ មិនមានពាក្យបណ្តឹងថ្មីទេ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ហើយនឹងបិទបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែកក្កដា៕
សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖