(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៨៨៩គ្រឿង រកឃើញល្មើសច្បាប់១០២គ្រឿង (ម៉ូតូ៤១ភាគរយ) អប់រំ៦០គ្រឿង និងផាកពិន័យ៤២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៧ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៦គ្រឿង និងផាកពិន័យចំនួន១គ្រឿង។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ១៧,៣១៣គ្រឿង រកឃើញមធ្យោបាយល្មើស ២,២០៦គ្រឿង អប់រំ១,២៣៤គ្រឿង និងពិន័យ៩៧២គ្រឿង៕