(កំពត)៖ រដ្ឋបាលខេត្តកំពត ចេញសេចក្ដីជូនដំណឹងមួយ ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់ក្នុងភូមិសាស្រ្ដ ស្រុកទឹកឈូ និងក្រុងកំពត ពិសេសនៅអមសងខាងព្រែក សូមប្រុងប្រ័ត្នខ្ពស់ ចំពោះការកើនឡើងនៃកំពស់ទឹក ដែលនឹងមានភ្លៀងធ្លាក់ ខ្លាំងនារយៈពេលប៉ុន្មានថ្ងៃនេះ។
យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តដែលអង្គភាព Fresh News ទទួលបាននារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា តាមស្ថានភាពអាកាសធាតុ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងបន្ដធ្លាក់ជាប់ៗគ្នា ធ្វើឲ្យទឹកហូរចូលក្នុងអាងស្ដុកទឹក ទំនប់វារីអគ្គិសនីកំចាយឡើង ដល់កម្រិតត្រូវបង្ហូរចេញ តាមទ្វាររំដោះទឹក រួមទាំងទឹកសមុទ្រជោរបណ្ដាលឲ្យទឹកព្រែកកំពង់បាយឡើងចាល់ បង្កឲ្យតំបន់មួយចំនួនទទួលរងគ្រោះដោយទឹកជំនន់។
យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពត បានឲ្យដឹងទៀតថា អាស្រ័យដូច្នេះសូមបងប្អូនដែលរស់នៅ តំបន់ខាងលើមេត្តាប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែល អាចកើតឡើងជាយថាហេតុ៕
យោងតាមសេចក្ដីជូនដំណឹង សូមអានសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពតទាំងស្រុង៖