(ភ្នំពេញ)៖ កម្ពុជាមានសន្តិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បន្ទាប់ពីអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ត្រូវបានរំលាយដោយនយោបាយឈ្នះឈ្នះ ដែលមានសម្តេច ហ៊ុន សែន ជាស្ថាបនិក។

កម្ពុជាសម្រេចបាននូវឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង បញ្ចប់សង្គ្រាមរ៉ាំរ៉ៃរយៈពេលជិត៣០ឆ្នាំ បានធ្វើឱ្យជាតិខ្មែរទាំងមូល រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ មានរដ្ឋាភិបាលតែមួយ និងកងទ័ពតែមួយ។

២០មកនេះ កម្ពុជាបានកសាងកិត្តិយស កិត្យានុភាពរបស់ខ្លួនខ្ពស់ត្រដែតឡើង នៅលើឆាកអន្តរជាតិធ្វើឱ្យកម្ពុជាជារដ្ឋមួយមានឯករាជ្យ អធិបតេយ្យពេញលេញដែលកំពុងចូលរួមយ៉ាងសកម្ម ដោយស្មើភាព និងស្មើសិទ្ធិ ក្នុងរាល់ការងារអន្តរជាតិនានា ទាំងក្នុងក្របខណ្ឌតំបន់ក៏ដូចជានៅក្នុងពិភពលោក។

បើស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ដែលមានលេខរៀងទី២០ក្នុងសន្លឹកឆ្នោត។ សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព៕

ខាងក្រោមនេះជាវីដេអូខ្លីបង្ហាញអំពីតម្លៃនៃសន្តិភាព៖