(ភ្នំពេញ)៖ ការធ្វើដំណើរជុំវិញទីក្រុង កាន់តែមានភាពងាយស្រួលជាមួយកម្មវិធី Grab ប៉ុន្តែ អ្នកធ្លាប់គិតចង់បានការធ្វើដំណើរមួយ ដែលរឹតតែអស្ចារ្យដែរឬទេ? ឥឡូវនេះ ជាមួយវីង អនឡាញ ម៉ាស្ទ័រកាត និងកម្មវិធី Grab ការធ្វើដំណើរជុំវិញទីក្រុងរបស់លោកអ្នក នឹងមិនមានភាពស្មុគស្មាញដូចមុនឡើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែភ្ជាប់វីង អនឡាញ ម៉ាស្ទ័រកាតជាមួយកម្មវិធី Grab ហើយអ្នកនឹងត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើដំណើរ។
នៅពេលអ្នកកក់ការធ្វើដំណើរតាមកម្មវិធី Grab អ្នកមិនចាំបាច់ព្រួយបារម្ភ លើការបង់ប្រាក់ ឬរង់ចាំទទួលយកលុយ អាប់អ្វីទាំងអស់ ដោយហេតុថា ថ្លៃធ្វើដំណើររបស់អ្នក នឹងត្រូវបានកាត់ដោយស្វ័យប្រវត្តិ ពីក្នុងគណនីវីងរបស់អ្នក។ ដូច្នេះ ពេលអ្នកធ្វើដំណើរទៅដល់គោលដៅ អ្នកមិនចាំបាច់នៅចាំអ្វីទាំងអស់ ព្រោះថាថ្លៃធ្វើដំណើររបស់ អ្នកត្រូវបានគិតគូររួចជាស្រេច។
អ្វីដែលកាន់តែរំភើបនោះ គឺប្រូម៉ូសិនយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់អតិថិជនដែលធ្វើការភ្ជាប់ វីង អនឡាញ ម៉ាស្ទ័រកាត ទៅនឹងកម្មវិធី Grab។ អតិថិជនថ្មី ដែលកក់ការធ្វើដំណើរតាម Grab ជាលើកដំបូង អាចធ្វើដំណើរដោយឥតគិតថ្លៃ សម្រាប់ការជិះ២ដងដំបូង (រហូតដល់ ១២,០០០រៀល ពេលជិះម្តង)។
សម្រាប់អតិថិជន ដែលធ្លាប់ប្រើប្រាស់កម្មវិធី Grab ពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ៥០% (រហូតដល់៨០០០រៀល) សម្រាប់ការធ្វើដំណើរតាម Grab ចំនួន២០ដង។ ការផ្តល់ជូននេះ នឹងមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ២០១៨ បន្ទាប់ពីក្រុមហ៊ុនទាំងពីរ បានចូលរួមសហការក្នុងភាពជាដៃគូ ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ថ្លៃ ធ្វើដំណើរតាមទូរស័ព្ទដៃកម្រិតថ្មី។
សម្រាប់អតិថិជន ដែលប្រើប្រាស់កម្មវិធី Grab ជាលើកដំបូង ការធ្វើដំណើរចំនួន២ដងដំបូង ដោយមិនគិតថ្លៃ ឬស្មើនឹង ១២,០០០រៀល ពេលជិះម្តង គឺអាចប្រើប្រាស់បានលើ Grab, JustGrab, JustGrab+, GrabBike, Grab Remorque និង Grab TukTuk ទាំងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ។
នៅពេលអតិថិជនភ្ជាប់ វីង អនឡាញ ម៉ាស្ទ័រកាត របស់ពួកគេទៅក្នុងកម្មវិធី Grab ពួកគេអាចកក់ការធ្វើដំណើរ ហើយបញ្ចូលលេខប្រូម៉ូកូដ «WINGMC3» ហើយប្រព័ន្ធនេះ នឹងទូទាត់ថ្លៃធ្វើដំណើរពី វីងអនឡាញម៉ាស្ទ័រកាត របស់ពួកគេ ដោយស្វ័យប្រវត្តិនៅពេលពួកគេ ធ្វើដំណើរទៅដល់គោលដៅ។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានថ្លែងថា ការធ្វើសមាហរណកម្មនៃវីង អនឡាញ ម៉ាស្ទ័រកាត និងកម្មវិធី Grab ពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់អតិថិជន ដែលចូលចិត្តធ្វើដំណើរបែបឆ្លាតវៃ និងប្រកបដោយភាពទាន់សម័យ ព្រមទាំងមិនចូលចិត្តកាន់សាច់ប្រាក់ច្រើនតាមខ្លួន។
វាជាចក្ខុវិស័យរបស់យើង ក្នុងការផ្តល់នូវបរិយាកាស នៃការទូទាត់ថ្លៃធ្វើដំណើរ ដោយមិនប្រើសាច់ប្រាក់។ វាមិន មិនមែនជាភាពច្នៃប្រឌិតទាំងស្រុងឡើយ ប្រសិនបើអ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូន ដើម្បីកក់ការធ្វើដំណើរ ប៉ុន្តែមានការព្រួយបារម្ភ ពេលកំពុងធ្វើដំណើរ ថាតើអ្នកមានលុយរាយ ឬលុយអាប់គ្រប់គ្រាន់នៅក្នុងហោប៉ៅ ឬអត់។
ជាមួយវីងអនឡាញម៉ាស្ទ័រកាត យើងនឹងដោះស្រាយរាល់ដំណើរការ ទូទាត់ថ្លៃធ្វើដំណើររបស់លោកអ្នក ហើយលោកអ្នកអាចសម្រាក និងរីករាយជាមួយនឹងទេសភាពនៅតាមដងផ្លូវ ពេលអ្នកធ្វើដំណើរ។ នេះជាការគូសបញ្ជាក់បន្ថែមពីលោក ចូចូ ម៉ាឡូឡូស។
បន្ទាប់ពីការធ្វើដំណើរ ២ដង ដោយឥតគិតថ្លៃ អតិថិជនអាចបន្តទទួលបានការបញ្ចុះតម្លៃ ៥០% (រហូតដល់៨,០០០រៀល) ចំនួន២០ដងទៀត ដោយគ្រាន់តែបញ្ចូលលេខប្រូម៉ូកូដ WINGMC50។ ការផ្តល់ជូននេះ មានសុពលភាព រហូតដល់ដំណាច់ឆ្នាំ២០១៨ ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ដើម្បីទទួលបានការផ្តល់ជូននេះ អតិថិជនវីង គ្រាន់តែដាក់ឲ្យដំណើរការ វីងអនឡាញម៉ាស្ទ័រកាត របស់ពួកគេបានយ៉ាងងាយស្រួល ដោយគ្រាន់តែចុចលើប៊ូតុង «កាតអនឡាញ» ដែលស្ថិតនៅក្នុងកម្មវិធីស្មាតហ្វូនវីង។ នៅទីនោះ អតិថិជនអាចបំពេញ និងផ្ទៀងផ្ទាត់ព័ត៌មានមួយចំនួន និងមានតុល្យភាពគ្រប់គ្រាន់ ដើម្បីចុះឈ្មោះកាត ជាការស្រេច។
នៅពេលដែលកាតរបស់ពួកគេ ត្រូវបានដាក់ឲ្យដំណើរការ ក្រៅពីភ្ជាប់កាតនោះ ទៅនឹងកម្មវិធី Grab អតិថិជនអាចប្រើប្រាស់វីងអនឡាញម៉ាស្ទ័រកាត ដើម្បីធ្វើកិច្ចការជាច្រើនទៀតដូចជា ទិញទំនិញនៅតាមហាង នៅក្រៅប្រទេស កក់សំបុត្រយន្តហោះ -ល- ។
វីង អនឡាញ ម៉ាស្ទ័រកាត ផ្តល់ជូនអតិថិជននូវអំណាចនៃការចំណាយ ដែលរហ័ស ងាយស្រួល និងមានសុវត្ថិភាព ដោយគ្រាន់តែចុចពីរ ឬបីចំនុចនៅលើទូរស័ព្ទដៃរបស់ពួកគេ។ នេះគឺប្រៀបបាននឹងការបង្កើត ពិភពលោកមួយថ្មី ក្នុងការទិញទំនិញពីក្រៅប្រទេស ដែលសូម្បីតែអតិថិជន ដែលមិនមានគណនីធនាគារ ក៏អាចធ្វើកិច្ចការទាំងនោះបានដែរ។
អតិថិជនដែលចុះឈ្មោះប្រើប្រាស់វីងអនឡាញម៉ាស្ទ័រកាត អាចរីករាយជាមួយនឹងការផ្តល់ជូនជាច្រើនដូចជា ការបញ្ចុះតម្លៃ១២% រាល់ការកក់កន្លែងស្នាក់នៅ តាមវេបសាយ Agoda.com។ បន្ថែមពីលើនេះ ធនាគារ ឯកទេសវីង នឹងធ្វើការចាប់ឆ្នោតរៀងរាល់ខែ ដើម្បីជ្រើសរើសអ្នកឈ្នះរង្វាន់ ចំនួន១០នាក់ ដែលបានធ្វើប្រតិបត្តិការប្រាក់ ដោយប្រើប្រាស់វីងអនឡាញម៉ាស្ទ័រកាត ដែលម្នាក់ៗ ទទួលបានទឹកប្រាក់១០០ដុល្លារ៕