(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១ បានបន្ដចុះពន្យល់នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្នុងភូមិទ្រុងមាន់ និងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង ក៏បានអំពាវដល់ប្រជាពលរដ្ឋ សូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសុខសន្ដិភាព និងការអភិវឌ្ឍន៍ ក្នុងនោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីបន្ដការកែលំអរ និងលើស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ពិសេសការទាញយកវិនិយោគទុនពីក្រៅប្រទេសមកកម្ពុជា ដើម្បីបង្កើតឱកាសការងារជូនបងប្អូនប្រជាជនយើងទូទាំងប្រទេស ៕