(ភ្នំពេញ)៖ ទំនោរនៃការអភិវឌ្ឍទីក្រុងភ្នំពេញ កំពុងបែរឆ្ពោះ ទៅប៉ែកពាយព្យ ដែលនាំអោយមានការវិនិយោគអចលនទ្រព្យ និងពាណិជ្ជកម្មផ្សេងៗ បានក្លាយជាទីប្រជុំជនដ៏ធំមួយ ជាពិសេស នាខណ្ឌសែនសុខ និង ខណ្ឌឬស្សីកែវ ។
ផ្សារទំនើប អ៊ីអន២ និងផ្សារម៉ាក្រូ ក៏បានបង្ហាញវត្តមាននាតំបន់ពាយព្យនេះដែរ ដែលបង្ហាញអោយឃើញថា តំបន់នេះផ្ទាល់ពិតជា បានស្រូបទាញនិងមានឥទ្ធិពល សម្រាប់ការធ្វើពាណិជ្ជកម្ម វាជាអំណោយផល ទៅដល់គម្រោងអភិវឌ្ឍអចលនទ្រព្យផ្សេងៗ នាតំបន់នោះផងដែរ។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងអភិវឌ្ឍអចលនទ្រព្យជាច្រើន បានមកបោះទុនអភិវឌ្ឍ ក្នុងតំបន់ពាយព្យនេះ។ សម្រាប់គម្រោង ដែលនៅជិតតំបន់សក្តានុពល ជាមួយតម្លៃសមរម្យ និងគួរអោយចង់រស់នៅដែលស្របជាមួយបរិយាកាសស្រស់ស្រាយបែបធម្មជាតិពណ៌បៃតង ក៏មិនសូវមានច្រើនដែរ
ប៉ុន្តែមានគម្រោងដ៏លេចធ្លោមួយ ដែលមានចំងាយ ត្រឹមតែ៥ នាទី មិនឆ្ងាយប៉ុន្មានពីតំបន់ពាណិជ្ជកម្មខាងលើ ដែលជាគម្រោងអភិវឌ្ឈរបស់ បុរី ប៉េង ហួត និង ជាបុរីឈានមុខគេមួយក្នុងប្រទេសកម្ពុជា។
គម្រោង បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង២២ របស់បុរី ប៉េង ហួត ក៏មានវត្តមានក្នុងតំបន់ពាយព្យ ដ៏មានសក្តានុពលនេះដែរ ដែលមានប្រភេទផ្ទះ និងវីឡាជាច្រើនម៉ូត ដូចជា វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះល្វែងទំនើប ពោរពេញទៅដោយ រចនាបទបែបអឺរ៉ុប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួចជាស្រេច សម្រាប់បំពេញតម្រូវការអតិថិជនដែលរស់នៅក្នុងបុរីនេះ រួមមាន ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ធំទូលាយ សួនច្បារ សួនកំសាន្ដ ក្លឹបហាត់ប្រាណ អាងហែលទឹក និង ATM ម៉ាសុីនជាដើម។
ទៀតសោត គម្រោងនេះ ក៏មានជាផ្សារ Aeon Max Value ជាមួយនឹងជំរើសទំនិញជាច្រើនប្រភេទ ព្រមទាំងផលិតផលមានគុណភាពខ្ពស់ អតិថិជនកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកនូវទំនិញចាំបាច់សំរាប់ប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ នៅក្បែគេហដ្ឋានផ្ទាល់តែម្តង សម្រាប់អតិថិជន ដែលរស់នៅក្នុងគម្រោងផ្ទាល់ និង ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះផងដែរ។
សូមបញ្ជាក់ផងដែរថា បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ តាមបណ្តោផ្លូវ ៥៩៨ (ឯកឧត្តម ជា សុផារ៉ា) ភាគពាយព្យ នៃរាជធានីភ្នំពេញ ដែលជាតំបន់អភិវឌ្ឍក្នុងប្លង់មេ របស់សាលារាជធានីភ្នំពេញ ដូច្នេះហើយទើបតំបន់នេះ ទទួលបានការវិនិយោគកាន់តែខ្លាំង ដើម្បីក្លាយជាទីក្រុងរណបក្នុងពេលឆាប់ៗនេះ។
ចង់បានគេហដ្ឋាន ក្នុងតំបន់ខាងលើ បុរី ប៉េង ហួត ដឹស្តាព្រីមៀរ៍ ជាជម្រើសល្អសម្រាប់លោកអ្នក។ ពត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ៖ 016/017/098 59 6789, Email: [email protected] ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth ៕