(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អ្នកតំណាងរាស្រ្ត ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកាមកពីឃុំបឹងបេង ម៉ាឡៃ អូរស្រឡៅ អូរសំព័រ ទួលពង្រ និងតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជិត៤០០០នាក់ នៅវត្តពោធិ៍រតន:សាមគ្គី។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សរួមមាន៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្ស និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្ស។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា គណបក្សប្រជាជនដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានការពារប្រជាជនទប់ស្កាត់ មិនឱ្យរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ និងបានស្តារអភិវឌ្ឍសេដ្ឋកិច្ច ជាជំហ៊ានៗរហូតមានការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន និងបានបន្តដាក់ចេញនូវនយោបាយកសាងសន្តិភាពតាមព្រំដែន ជាមួយប្រទេសជិតខាង ដែលជានយោបាយដ៏ចាំបាច់មួយ សម្រាប់កសាងអភិវឌ្ឍប្រទេសជាតិ និងជីវភាពរស់នៅជូនប្រជាពលរដ្ឋកាត់បន្ថយនូវភាពក្រីក្រ ពិសេសបានប្រែក្លាយតំបន់វាយប្រយុទ្ធសង្រ្គាម បង្ហូរឈាមខ្មែរនិងខ្មែរទៅជាតំបន់សេដ្ឋកិច្ចនិងអភិវឌ្ឍន៍។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក សមាជិកាទាំងអស់ នៃមហាគ្រូសារអ្នកម៉ាឡៃដែលបានចូលរួមអនុវត្តយុទ្ធសាស្រ្តឈ្នះឈ្នះ ថែរក្សាគាំទ្រសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គ្រប់ៗអាណត្តិកន្លងមក ហើយសូមអញ្ជើញ ទៅបោះឆ្នោតគាំទ្របន្តទៀតនៅថ្ងៃទី២៩ ខែកកក្កដា ឆ្នាំ២០១៨ នៅលំដាប់លេខរៀងទី២០ ស្រួលចាំ ស្រួលគិត ស្រួលគូស ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា «មានវត្តមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខគណបក្សប្រជាជនដឹកនាំប្រទេស គឺកម្ពុជាមានតែសុខសន្តិភាព និងការរីកចម្រើន»។
ជាមួយគ្នានេះដែរ ភ្ជាប់ជាមួយនឹងសុទ្ធាជ្រះថ្លា នាយឧត្តមសេនីយ៍កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានបន្តចូលរួមកសាង៖
ទី១៖ ប្រគេនផ្លូវបេតុងប្រវែង៣៥០ម៉ែត្រ ក្នុងវត្តពោធិ៍រតនសាមគ្គី
ទី២៖ បន្តជួយកសាងទីចាត់ការបឋមសិក្សាកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ
ទី៣៖ ពង្រឹងការផ្តល់ពត៌មានសន្តិសុខការពារប្រជាពលរដ្ឋ បានប្រគល់វិទ្យុទាក់ទង១២គ្រឿង ដល់ប្រជាការពារឃុំទួលពង្រ៕