(ភ្នំពេញ)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការបញ្ជូនកងកម្លាំងចំនួន៨០០នាក់ ចេញពីសាលាកងរាជអាវុធហត្ថកំបូល និងទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស ឆ្ពោះទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃនេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះ បានបញ្ជាក់បន្ថែមថា «យើងខ្ញុំសូមជម្រាបជូនសាធារណជនថា កម្លាំងនេះពុំមានបំពាក់អាវុធយុទ្ធភណ្ឌទេ ហើយនឹងចេញដំណើរពីសាលាកងរាជអាវុធហត្ថ កំបូល និងទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស ទៅកាន់កន្លែងប្រារព្ធពិធីចាប់ពីថ្ងៃទី១៩ ខែកក្កដា និងត្រឡប់មកកាន់អង្គភាពវិញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ»។
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖