Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបាធាយ បន្តចុះណែនាំសមាជិកសមាជិកា របស់ខ្លួនឲ្យយល់ដឹងអំពីរបៀបគូសសន្លឹកឆ្នោត

17-07-2018 08:29

(កំពង់ចាម)៖ លោក ហួរ ហាប់ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នេះ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្ស និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោត។

សកម្មភាពនេះបានធ្វើក្នុងភូមិប្រយុគ ឃុំទំនប់ និង ក្នុងភូមិច្បារអំពៅ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោកបានថ្លែងទៅកាន់សមាជិកសមាជិកា ដោយបានណែនាំបង្ហាញ អំពីគុណសម្បត្តិរបស់បក្ស ដែលបងប្អូនអាចមើលឃើញថា គណបកប្រជាជនកម្ពុជា គឺគ្មានគណបក្សបក្សណាមួយ អាចប្រៀបស្មើបាននោះទេ ទាំងបទពិសោធន៍ដឹកនាំ ធនធានមនុស្ស និងគោលនយោបាយ។ លោកក៏បានថ្លែងអំណរគុណដល់បងប្អូន សមាជិកសមាជិកា គណបក្សទាំងអស់ ដែលកន្លងទៅតែងតែជឿទុកចិត្ត និងផ្តល់យុត្តិធម៌ដល់អ្នកដែលធ្វើពិត អ្នកជួយពិត ដឹងសុខទុកប្រជាពលរដ្ឋពិតប្រាកដ។

លោកបានបញ្ជាក់ថា ដ៏រាបណាគណបក្សប្រជាជនកម្ពុជាឈ្នះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបន្តដឹកនាំ បន្តកសាងប្រទេសយើងឲ្យកាន់តែរីកចម្រើន ជាបន្តបន្ទាប់ទៀត។

ជាមួយនោះលោកក៏អំពាវនាវ ឲ្យបងប្អូនទៅចុលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ហើយបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអោយសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសមានសុខសន្តិភាព និងធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែធូរធា៕