Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាកការធ្វើចរាចរលើផ្លូវជាតិលេខ៤ ជាបណ្តោះអាសន្ន ដោយសារទឹកជំនន់ហូរកាត់ផ្លូវ (Video inside)

17-07-2018 07:47

(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរលើផ្លូវជាតិលេខ៤ ព្រោះតែស្ថានភាពទឹកជំនន់ បានហូរកាត់លើផ្លូវ និងស្ពានគួរឲ្យបារម្ភ។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ Fresh News ថា «នៅព្រឹកនេះនៅចំណុចស្ពានអូរគគីរ ព្រំប្រទល់ឃុំអូរបាក់រទេះ ស្រុកំពង់សីឡា ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ មានករណីជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត១០៦-១០៧ ពេលនេះទឹកបានហូរកាត់ស្ពានប្រហែល១០០ម៉ែត្រ នឹងកំពស់លើស្ពានប្រហែល១ម៉ែត្រ។ ពេលនេះចរាចរត្រូវបានផ្អាកបណ្តោះអាសន្នសិន»។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ទៀតថា ករណីនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពុងសីលា សហការជាមួយកម្លាំងពាក់ព័ន្ធ កំពុងរៀបចំសណ្តាប់ធ្នាប់៕