(ភ្នំពេញ)៖ តាមរយៈវីដេអូប្រមាណជាង២នាទី ដែលផលិតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអប់រំក៏ដូចជាផ្ញើទៅកាន់ប្រជាពលរដ្ឋអ្នកបោះឆ្នោតគ្រប់រូប ឲ្យបានដឹងថា ការបោះឆ្នោតពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជ្រើសរើសអ្នកដឹកនាំប្រទេស ក្នុងរយៈពេល៥ឆ្នាំម្តង ដែលមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។

វីដេអូអប់រំរបស់ គ.ជ.ប ក៏បញ្ជាក់ដែរថា ប្រជាពលរដ្ឋអ្នកបោះឆ្នោត ដែលមានអាទិភាពអាចបោះឆ្នោតមុនគេគឺ ស្រ្តីមានផ្ទៃពោះ អ្នកជំងឺ និងជនពិការ។ ជាមួយគ្នានេះ គ.ជ.ប ក៏បានជំរុញដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ ខាងមុខនេះ៕

សូមទស្សនាវីដេអូអប់រំនៅខាងក្រោមនេះ៖