(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៦៖១៦នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី២ (GS2-F11A) មូលហេតុដោយសារការដ្ឋាន នៅទីក្រុងកោះពេជ្រ ប្រើប្រាប់អេស្កាវ៉ាទ័រកាយដី រកទុយោចេញពីអាគារអេលីហ្សេ ធ្វើឲ្យប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជាបន្ថែមទៀតថា ក្រុមការងារបច្ចេកទេស បានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង១៧៖២៤នាទីល្ងាច៕