(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៩៦០គ្រឿង រកឃើញល្មើសច្បាប់៨៦គ្រឿង (ម៉ូតូ៤៩ភាគរយ) អប់រំ៥៦គ្រឿង និងផាកពិន័យ៣០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៦ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៧៣គ្រឿង និងផាកពិន័យចំនួន២គ្រឿង។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ១៦,៤២៤គ្រឿង រកឃើញមធ្យោបាយល្មើស ២,១០៤គ្រឿង អប់រំ១,១៧៤គ្រឿង និងពិន័យ៩៣០គ្រឿង៕