(សៀមរាប)៖ បុរី ទេសចរណ៍ ខេត្តសៀមរាប បានប្រារព្ធកម្មវិធី «ទិញផ្ទះមានសំណាង» ដែលកម្មវិធីនេះ បានចាប់ផ្តើម និងបញ្ចប់ដោយជោគជ័យ ជាមួយនឹងវត្តមាន នៃការចូលរួមយ៉ាងកុះករ ពីសំណាក់អតិថិជនចាស់ និងថ្មី កាលពីថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
កម្មវិធីនេះ បានប្រារព្ធឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្ត ថ្លែងអំណរគុណ និងដើម្បីបង្កើតបរិយាកាសរីករាយ ជាមួយគ្នារវាងក្រុមហ៊ុន និងអតិថិជនទាំងអស់ ដែលបានគាំទ្រ និងទិញផ្ទះក្នុងគម្រោងទី៣ និងទី៤ ដែលជាប្រភេទផ្ទះវីឡាទោល និងវីឡាភ្លោះ។
បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ ក្រុមហ៊ុនបានរកឃើញនូវអតិថិជន ដែលមានសំណាងក្លាយជាម្ចាស់រង្វាន់ធំរថយន្ត Mazda 2 ស៊េរីឆ្នាំ២០១៨ ដែលជាម្ចាស់ផ្ទះវីឡាទោល ស្ថិតក្នុងគម្រោងទី៤ និងមានចុងសន្លឹកឆ្នោតលេខ 0000180 ព្រមទាំងអតិថិជនជាច្រើនរូបទៀត ដែលមានសំណាងឈ្នះនូវ ទូរស័ព្ទ iPhone X, ទូរទឹកកក, ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ និងរង្វាន់ពិសេសៗ ជាច្រើនផ្សេងទៀត សរុបជាង៤០រង្វាន់។
គួរបញ្ជាក់ផងដែរថា បុរី ទេសចរណ៍ ខេត្តសៀមរាប ជាគម្រោងដែលអភិវឌ្ឍន៍ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ថា OCIC និងហិរញ្ញប្បទានផ្ទាល់ពីធនាគារកាណាឌីយ៉ា ក.អ ។
បុរី ទេសចរណ៍ លាតសន្ធឹងលើផ្ទៃដីប្រមាណជាង៦០ហិចតា ដែលជាទីតាំងសក្តានុពល ក្នុងការអភិវឌ្ឍន៍ ដោយមានការសាងសង់ ជាលំនៅដ្ឋានអាជីវកម្ម វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងមានផ្លូវក្នុងបុរីធំទូលាយ ប្រព័ន្ធភ្លើងរដ្ឋ ប្រព័ន្ធចម្រោះទឹកស្អាត ផ្សារ សាលារៀន សួនច្បារ សួនកម្សាន្ត ក្លឹបហាត់ប្រាណ ដែលជាជម្រើសដ៏ល្អ សម្រាប់ប្រកបអាជីវកម្ម ព្រមជាមួយការស្នាក់នៅដ៏ប្រណិតភាព ផាសុខភាព និងសុវត្ថិភាព ។
បុរី ទេសចរណ៍ ខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនដែលបានចូលរួម ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងខាងលើ និងអតិថិជនដែលបានទិញផ្ទះ និងគាំទ្រ ដល់ក្រុមហ៊ុនយើងខ្ញុំកន្លងមក។ យើងខ្ញុំសូមគោរពជូនពរដល់អតិថិជនទាំងអស់ ឲ្យជួបតែប្រសិទ្ឋិពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងរកស៊ីទទួលទានមានបាន ។
សម្រាប់ព័ត៌មានលម្អិតអំពី បុរី ទេសចរណ៍ ខេត្តសៀមរាប សូមលោក-លោកស្រី អញ្ជើញមកផ្ទាល់នៅការិយាល័យលក់ នៃបុរី ទេសចរណ៍ ខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីផ្សារលើខេត្តសៀមរាប ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 077 266 209 និង 071 67 67 796។
សូមបញ្ជាក់ថា សម្រាប់ការទិញផ្ទះក្នុងគម្រោងទី៤ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមហ៊ុននឹងរក្សាការបញ្ចុះតម្លៃពិសេស រហូតដល់៣% និងការរំលោះ ដោយគ្មានការប្រាក់ ជាមួយនឹងកម្ចីឥណទាន ពីធនាគារកាណាឌីយ៉ា ក.អ រហូតដល់៩០% នៃតម្លៃផ្ទះ និងរយៈពេលកម្ចីរហូតដល់២៥ឆ្នាំ៕