(ភ្នំពេញ)៖ កំពូលតារាភាពយន្តថៃ អ្នកនាង វីគី សុនីសាជេត ដែលវ័យជាង៣០ឆ្នាំ តែមានសម្រស់ស្រស់ស្អាតមិនចាញ់តារាជំនាន់ថ្មី បានធ្វើដំណើរមកប្រទេសកម្ពុជា នៅសប្តាហ៍មុននេះ ដើម្បីចែករំលែកបទពិសោធន៍ ដែលអាចចាត់ទុកថា ជាអាថ៌កំបាំងរបស់សុភាពនារី ក្នុងការថែទាំសម្ភស្ស ឱ្យស្រស់ស្អាតដូចធម្មជាតិ។
ក្នុងសន្និសីទកាសែតស្តីពីការបង្ហាញផលិតផល LIV White Diamond នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ កាលពីពេលថ្មីៗនេះ អ្នកនាង វីគី សុនីសាជេត បានថ្លែងថា ដើម្បីថែរក្សាសម្រស់ ឱ្យបានស្រស់ស្អាតដូចធម្មជាតិនោះស្ត្រីទាំងអស់ ត្រូវអនុវត្តវិធីមួយចំនួនដូចជា ត្រូវផឹកទឹកឱ្យបានច្រើនសម្រាកឱ្យបានច្រើន ឧស្សាហ៍ហាត់ប្រាណ និងប្រើប្រាស់ផលិតផលណា ដែលមានគុណភាព។
អ្នកនាង វីគី សុនីសាជេត បានបន្តថា បច្ចុប្បន្ននេះ អ្នកបានប្រើផលិតផល LIV White Diamond ជាប្រចាំក្នុងការថែរក្សាសម្រស់របស់ខ្លួន ដែលផលិតផលនេះ មានដូចជាម្សៅផាត់មុខ ក្រេមការពារពន្លឺថ្ងៃ ម៉ាសបិទមុខដែលជួយឱ្យស្បែកមុខតឹងរលោង។
អ្នកនាងបានបន្ថែមទៀតថា ដោយមើលឃើញពីការប្រើប្រាស់គ្រឿងសំអាងមានតម្រូវការខ្ពស់នៅប្រទេសកម្ពុជា នោះទើបអ្នកនាង បានសហការជាមួយក្រុមហ៊ុន LVLs Media co,Ltd ដែលមានលោក លឹម ឡោក ចន សុន ជាអគ្គនាយកនាំចូលផលិតផល LIV White Diamond មកក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យគ្រឿងសំអាងនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
អ្នកនាងបានបន្តទៀតថាផលិតផល LIV White Diamond នេះ ជាផលិតផលមួយដែលផលិតនៅប្រទេសថៃ ដោយនាំយកវត្ថុធាតុដើមមកពី សហរដ្ឋអាមេរិក និងជប៉ុន សម្រាប់អ្នកប្រើប្រាស់ដែលមានអាយុចាប់ពីអាយុចាប់ពី២២ ដល់៤៥ឆ្នាំកាន់តែមានសម្រស់ស្រស់ស្អាតដូចធម្មជាតិ។ អ្នកនាងបានបញ្ជាក់ទៀតថា ប៉ុន្តែបច្ចុប្បន្ននេះ អ្នកប្រើប្រាស់ដែលមានអាយុពី១៨ ដល់៣៥ មានការពេញនិយមខ្លាំងចំពោះ ផលិតផលនេះ។
លោកលឹម ឡោក ចន សុនជាអគ្គនាយកក្រុមហ៊ុន LVLs Media co,Ltd បានថ្លែងថា ការសម្រេចនាំយកផលិតផល LIV White Diamond មកពីប្រទេសថៃនេះ ដោយសារតែមើលឃើញថាផលិតផលនេះ គឺជាផលិតផលមួយដែលមានការគាំទ្រខ្លាំងនៅប្រទេសថៃ ពិសេសតារាល្បីៗ នៅប្រទេសថៃដូចជា៖ អ្នកនាង វីគី សុនីសាជេត ក៏ប្រើប្រាស់ផលិតផលនេះដែរ។ លោកសង្ឃឹមថាផលិតផលនេះ នឹងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ពិសេសមិត្តយុវវ័យ៕