Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ចុះជួបសួរសុខទុក្ខសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅអនុវិទ្យាល័យព្រៃស្នៀត ខេត្តព្រៃវែង

16-07-2018 16:23

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅអនុវិទ្យាល័យព្រៃស្នៀត ស្ថិតក្នុងភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ខេត្តព្រៃវែង។

លោក ឈន សារ៉ាណេ បានលើកឡើងថា ដោយមាននិស្ស័យស្រឡាញ់ចូលចិត្តចំពោះកីឡា លោកក៏បានចូលរួមចំណែកក្នុងការបំផុសឱ្យប្អូនៗទាំងអស់ ដែលជាទំពាំងស្នងប្ញស្សី ស្រឡាញ់ចូលចិត្តកីឡា ដែលនាំមកនូវសុខភាព ក៏ដូចជាចៀសឆ្ងាយពីគ្រឿងញៀនផងដែរ និងអំពាវនាវឲ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕