(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៣៖៥៥នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៥ (GS5-F8) មូលហេតុមានខ្យល់កន្ត្រាក់ខ្លាំង បណ្តាលឲ្យបាក់បង្គោលបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០៤ដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនស្ថិតនៅ៖ (១) ភូមិក្រាំងអង្រ្កង និងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (២) ភូមិគោកឃ្លាង ភូមិរោងចក្រ ភូមិច្រះ ភូមិត្រពាំងស្វាយ និងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា (៣) ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (៥) ភូមិចំការឪឡឹក ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (៤) សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជាបញ្ជាក់ទៀតថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង២២៖០០យប់នេះ។ អាស្រ័យហេតុនេះ លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕