(ភ្នំពេញ)៖ មនុស្សម្នាក់ៗ មានចំណូលចិត្តរៀងៗខ្លួន ក្នុងការលេងសម្ភារ ការស្លៀកពាក់ និងសកម្មភាពផ្សេងៗ ក្នុងជីវិតប្រចាំថ្ងៃ។ ពេលខ្លះចំណង់ចំណូលចិត្ត នៃ Lifestyle របស់យើងម្នាក់ៗ អាចប្រែប្រួលតាម បរិយាកាសសង្គម ឬក៏អាចរក្សាទ្រង់ទ្រាយដើមដដែល បើសិនជាបរិយាកាស និងបរិបទសង្គម អាចទាក់ចិត្តយើងបាន។
ថ្ងៃនេះ យើងនិយាយពីការលេងខ្លួន និងការសម្ភារមួយចំនួន ដែលកំពុងតែពេញនិយម ក្នុងសង្គមបរិយាកាសសហគ្រិនវ័យក្មេងកម្ពុជា។
* ការស្លៀកពាក់
ខុសពីការរៀបចំខ្លួន កាលពីនៅជាសិស្សមហាវិទ្យាល័យ ធ្វើជាអ្នកជំនួញតែងតែរៀបចំខ្លួន មានសណ្ដាប់ធ្នាប់ជានិច្ច។ ដូច្នេះម៉ាកសំលៀកបំពាក់ ដែលអ្នកជំនួញវ័យក្មេងនិយមប្រើមានដូចជា៖ Arrow , Calvin Klein , Eagle One, G200 និង GEOFFREY BEENE ជាដើម។ ដោយម៉ាកទាំងនេះ សម្បូរទៅដោយអាវសាច់លាត ដែលអាចពាក់ទៅសមនឹងអាវធំ សម្រាប់កិច្ចប្រជុំ ឬមិនប្រើអាវធំ ក៏នៅតែសង្ហារ ហើយសមសួន។
ចំណែកឯសុភាពនារី ដែលជាសហគ្រិនវ័យក្មេងវ័យវិញ គឺមិនចោលម៉ាកល្បី Channel , Gucci និង PRADA ឡើយ ដោយម៉ាកទាំង៣នេះ រចនាឡើងយ៉ាងពិសេស សម្រាប់ភាពលេចធ្លោរនារីសម័យថ្មី។
* គ្រឿងអលង្ការ
ជាអ្នកជំនួញវ័យក្មេង ពួកគាត់មិនដែលប្រៀបខ្លួនឯងនឹងតារាម៉ូដែលឡើយ ប៉ុន្តែអ្វីដែលពួកគាត់ចង់ឲ្យក្រសែភ្នែកអ្នកដទៃ ក្រឡេកមើលមក គឺជាមនុស្សភាពលេចធ្លោ និងពោរពេញដោយទំនុកចិត្ត ដែលជាធ្នាក់មួយ ក្នុងការរឹតបន្តឹងទំនាក់ទំនង ឲ្យកាន់តែខ្លាំងពីមនុស្សជុំវិញ។ ដូច្នេះ សម្រាប់សុភាពនារី គឺតែងតែជ្រើសរើស យកភាពល្អឥតខ្ចោះមួយ ដែលមានភាពសាមញ្ញ ដូចជាគ្រឿងអលង្ការគុជខ្យង ឬពេជ្រជាដើម ប៉ុន្តែមិនមែន ពាក់ស្រោចខ្លួនទេ។
ចំណែកឯសុភាពបុរសវិញ ក៏មិនមានអ្វីសាំញ៉ាំឡើង ដោយគ្រាន់តែមាននាឡិកាម៉ាកល្បីៗ មួយចំនួន គឺបង្ហាញពីភាពរៀបរយរួចបាត់ទៅហើយ។ ដូច្នេះអ្នកជំនួញក្នុងស្រុកខ្មែរយើង តែងជ្រើសយកម៉ាកនាឡិកា មួយចំនួនដូចជា Alexander, Casio, Frederick, Ganzi, Helmsley និង Rolex ជាដើម។
* ឧបករណ៍បច្ចេកវិទ្យា
អ្នកជំនួញរូបណា ក៏ត្រូវការកុំព្យូទ័រសម្រាប់ប្រើប្រាស់ដែរ តែម៉ាកដែលសហគ្រិនវ័យក្មេង និយមប្រើក្នុងប្រទេសយើង គឺកុំព្យូទ័ររបស់ក្រុមហ៊ុន Apple។ មូលហេតុជាច្រើន ដែលអ្នកជំនួញវ័យក្មេងជ្រើស យកម៉ាកនេះមានដូចជា ថាមពលថ្មបានយូរ រូបរាងរចនាឡើងសាមញ្ញ ម៉ាកល្បីទូទាំងពិភពលោក ជាពិសេសផ្ដល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ និងយកដាក់តាមខ្លួន។
បើនិយាយពីទូរស័ព្ទវិញ អ្នកជំនួញវ័យក្មេងតែងតែចង់បាននូវទូរស័ព្ទ ដែលស៊ីវីល័យ និងមានភាពលេចធ្លោរជាងគេ នៅក្នុងចម្កោមអ្នកដែលមានអាជីពដូចគ្នា កាន់តែពិសេសទៀតនេះ គឺវាមានតម្លៃសមទៅនឹងវណ្ណៈរបស់ខ្លួន ដែលនាពេលបច្ចុប្បន្ននេះ នៅក្នងទីផ្សារទូរស័ព្ទមានម៉ូដែលមួយ ដែលមានភាពល្បីល្បាញ និងសក្តិសមទៅនឹងអ្វីដែលអ្នកជំនួញ គួរតែមាននៅក្នុងដៃវាគឺ OPPO Find X។
មូលហេតុសំខាន់ៗ ដែលគួរជ្រើសយកទូរស័ព្ទមួយនេះ មានដូចជា
១៖ ប្រណិតភាពនៃការឌីហ្សាញ OPPO Find X មានការឌីហ្សាញដ៏ល្អឯក ដែលមានអេក្រង់លាតពេញទី កាមេរ៉ាទាំងខាងមុខ និងខាងក្រោយ ត្រូវបានបង្គាប់ក្នុងតួនៃទូរស័ព្ទ ពេលត្រូវការប្រើទើបវាងើបចេញមក។
២៖ ភាពល្អឯក ឡូយនិងថ្លៃថ្នូរ នៅពេលដែលក្នុងដៃរបស់អ្នក កាន់នូវទូរស័ព្ទស៊េរីទំនើប វាប្រៀបបាននឹងកំពុងតែកាន់នូវដុំគុជដ៏មានតម្លៃ ដែលបង្ហាញឲ្យឃើញ ពីភាពសាកសមទៅនឹងតួខ្លួនរបស់អ្នកជំនួញ។
ដូច្នេះសម្រាប់អ្នកជំនួញវ័យក្មេង ដែលចង់ប្រើប្រាស់នូវទូរស័ព្ទ ដែលសាកសមទៅនឹងតម្លៃខ្លួន និងស៊ីវិល័យសូមកុំភ្លេច OPPO Find X៕