(កណ្តាល)៖ កម្លាំងនគរបាលស្រុកស្អាង ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មនៅសកម្មដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៤៥កញ្ចប់ នៅវេលាម៉ោង១១៖០០នាទី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅលើផ្លូវបេតុង ភូមិព្រៃពូង ឃុំពើកអង្គស្នូល ស្រុកអង្គស្នូល ខេត្តកណ្តាល។
នគរបាលស្រុងស្អាង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាលបានឱ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបានមានឈ្មោះ សោម វិនដា ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលដដែល បានបន្តទៀតថា មុនពេលកើតហេតុ ដោយសារកម្លាំងនគរបាល ទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុថា មានជនសង្ស័យមកធ្វើសកម្មភាព ចែកចាយគ្រឿងញៀនភ្លាមនោះ កម្លាំងជំនាញបានចុះទៅសហការជាមួយក ម្លាំងនគតបាលប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុប្រទះ និងមុខសញ្ញា រួចក៏ហៅដើម្បីត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន៤៥កញ្ចប់ ក្នុងនោះ ធំ០១កញ្ចប់ និងតូច៤៤កញ្ចប់ នៅនឹងខ្លួន រួចឃាត់ខ្លួនរួមនឹងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យ បានសារភាពថា ថ្នាំញៀនញៀនទាំងនេះ ជារបស់ខ្លួនបានទិញ០១កញ្ចប់ធំតម្លៃ២០០ដុល្លារ ពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុចទួលស្វាយព្រៃ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់ក្នុង០១កញ្ចប់តូច តម្លៃ៤ម៉ឺនរៀល ទៅ៦ម៉ឺនរៀល។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធីច្បាប់៕