(បាត់ដំបង) ៖ ស្រ្តីវ័យ៥២ឆ្នាំម្នាក់ បានដើររអិលជើងដួលបោកក្បាល ចូលខ្សែពានម៉ាស៊ីនភ្លើងស៊ីឈ្នួលសាកអាគុយ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។
ហេតុការណ៍ដ៏គួរឱ្យសោកស្តាយនេះ បានកើតឡើងនៅវេលាម៉ោង១៦៖៣៨នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅក្រុមទី១ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង១៦៖៣៨នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នៅក្រុមទី១ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានស្រ្តីវ័យ៥២ឆ្នាំម្នាក់ បានដើររអិលជើងដួលបោកក្បាល ចូលខ្សែពានម៉ាស៊ីនភ្លើងស៊ីឈ្នួលសាកអាគុយ បណ្តាលឲ្យស្លាប់ភ្លាមៗ។
សមត្ថកិច្ចបានបញ្ជាក់ថា ស្រ្តីរងគ្រោះដែលបានស្លាប់មានឈ្មោះ តើក ប៉ិច ភេទស្រីអាយុ៥២ឆ្នាំ មុខរបរជាអ្នរកស៊ីសាកអាគុយនៅផ្ទះ បានដើររអិលជើងដួល បោកក្បាលចូលខ្សែរពានម៉ាស៊ីនភ្លើងសាកអាគុយ បណ្ដាលឲ្យស្លាប់ភ្លាមៗ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុ ធ្វើកោសលវិច្ឆ័យ រួចបានប្រគល់សពស្រ្តីរងគ្រោះទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕