ទូរទស្សន៍ព័ត៌មាន Fresh News កំពុងផ្សាយផ្ទាល់លើ Smart TV នៅតាមគេហដ្ឋានរបស់លោកអ្នក
(រុស្ស៊ី)៖ ទីបំផុតទៅបន្ទាប់ពីតស៊ូលើសង្វៀនវាលស្មៅអស់រយៈពេលមួយខែក្រុមមាន់គកបារាំង បានក្លាយជាជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 ក្រោយយកឈ្នះគូប្រជែងនៅតំបន់អឺរ៉ុបដូចគ្នា ក្រូអាត ដោយលទ្ធផលបច្ចេកទេស ៤-២ នៅវគ្គផ្តាច់ព្រ័ត្រដែលទើបបញ្ចប់មុននេះបន្តិចនៅក្នុងទីក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី។
បារាំង បានបើកការនាំមុខ១គ្រាប់មុន នៅនាទីទី១៨ ពីការធ្វេសប្រហែសចូលទីខ្លួនឯង (Own goal) របស់កីឡាករ Mario Mandzukic មុនពេលមិត្តរួមក្រុម Ivan Perisic រកគ្រាប់តាមស្មើវិញនៅ ១០នាទីបន្ទាប់ តែត្រូវបានកីឡាករខ្សែប្រយុទ្ធ Antoine Griezmann រកគ្រាប់នាំមុខ ២-១ នៅនាទីទី៣៨ ដោយការទាត់បាល់ប៉េណាល់ទី១១ម៉ែត្រ។ មុនបញ្ចប់វគ្គទី១ រយៈពេល ៤៥នាទី ជាមួយ Paul Pogba ធ្វើបានសម្រេចគ្រាប់ទី៣ នៅនាទីទី៥៩ និងគ្រាប់ទី៤ ដោយ Kylian Mbappe នៅនាទីទី៦៥ និងគ្រាប់ទី២ របស់ក្រូអាតកើតឡើងនៅនាទីទី៦៩ ដោយកីឡាករ Mario Mandzukic។
ខាងក្រោមរូបភាពសកម្មភាពចំនួន៣០ ក្នុងការប្រកួតរវាង បារាំង និងក្រូអាត