(ភ្នំពេញ)៖ សម្រាប់ថ្ងៃអាទិត្យសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News បានសម្រឹងសម្រាំងជ្រើសរើសនូវគតិបណ្ឌិតថ្មីៗចំនួន១០ ដែលត្រូវបានពោលចេញពីបុគ្គលល្បីៗមួយចំនួន មានសម្ដេចព្រះសង្ឃរាជ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ទស្សនវិទូ កវីនិពន្ធ បណ្ឌិត អ្នកប្រាជ្ញនានា មកបង្ហាញជូនមិត្តអ្នកអានសម្រាប់ជាទីអំណាន។
គតិបណ្ឌិតទាំងនោះ រួមមាន៖
១៖ កុំពោលបង្អួតស្រីៗ តែត្រូវស្ដីតាមត្រង់កុំបំភ្លាត់ កុំបំផ្លែងបំផ្លើសបំភ្លេចវត្ត ក្រែងទោសទាញទាត់នាំឱ្យវិនាស។ សម្ដេចព្រះសង្ឃរាជ ជួន ណាត
២៖ សន្តិភាពនាំមកនូវការអភិវឌ្ឍ។ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន
៣៖ មនុស្សអាចនឹងស្លាប់ តែបណ្ដាញខ្សែរយៈនៃស្ថាប័នទាំងឡាយមិនចេះសាបសូន្យឡើយ។ ប្រធានាធិបតីទី២១របស់អាមេរិក ឆេស្ទឺរ អាតធឺរ (១៨២៩-១៨៨៦)
៤៖ ចូរកុំមាក់ងាយកាំក្រោមបង្អស់ ពីព្រោះវាជាផ្លូវឡើងទៅកាន់ភាពអស្ចារ្យ។ អ្នកនិពន្ធភាសាអាមេរិកឡាទីន ផាបលីលីស ស៊ីរុស (៨៥-៤៣មុនគ្រិស្ដសករាជ)។
៥៖ អ្នកពិតជាមិនអាចស្វែងរកពេលវេលាដើម្បីធ្វើរឿងអ្វីមួយបានឡើយ ប្រសិនបើអ្នកមិនបង្កើតវាដោយខ្លួនឯង។ អ្នកនិពន្ធ និងជាអតីតសមាជិករដ្ឋសភាអង់គ្លេស ឆាលស៍ ប៊ែក្សតុន (១៨២៣-១៨៧១)។
៦៖ ការប្រព្រឹត្តហួសហេតុពេក តែងបង្កប្រតិកម្ម និងបង្កើតការផ្លាស់ប្ដូរតាមទិសដៅបញ្ច្រាស់។ ប្លាតុង ទស្សនវិទូជនជាតិក្រិចតាំងពីមុនគ្រិស្តសករាជ។
៧៖ សារជាតិរបស់មនុស្សមិនអាក្រក់ពីកំណើតទេ។ ទស្សនវិទូអង់គ្លេស ចន ឡក (១៦៣២-១៩០៤)។
៨៖ អំណាចទាំងឡាយវាស្ថិតក្នុងកណ្ដាប់ដៃរបស់មនុស្ស តែវាក៏អាចត្រូវគេយកទៅប្រើក្នុងផ្លូវខុសផងដែរ។ ប្រធានាធិបតីទី៤ របស់អាមេរិក ជេមស៍ ម៉ាឌីសុន (១៧៥១-១៨៣៦)។
៩៖ នយោបាយអាណានិគមន៍របស់ជនជាតិវៀតណាមគឺ «ឱ្យប្រជាជនទៅមុន ចាំកម្លាំងយោធាទៅតាមក្រោយ»។
១០៖ មនុស្សគ្រប់គ្នាស្មើគ្នាដោយធម្មជាតិ។ ទស្សនវិទូក្រិចបុរាណ ប្លាតុង៕