BREAKING NEWS: អាជ្ញាធរ ផ្អាកការធ្វើចរាចរលើកំណាត់ផ្លូវជាតិលេខ៤ ជាបណ្តោះអាសន្ន ដោយសារមានទឹកជំនន់
15-07-2018 18:35
(ភ្នំពេញ)៖ មកដល់ម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ចរាចរនៅកំណាត់ផ្លូវជាតិលេខ៤ នៅស្រុកកំពង់សីលា ត្រូវបានអាជ្ញាធរ ផ្អាកជាបណ្តោះអាសន្ន ដោយសារមានទឹកជំនន់ហូរកាត់ផ្លូវ។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ បានបញ្ជាក់ថា «មកដល់ម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៤ ត្រូវបានអាជ្ញាធរ ផ្អាកជាបណ្តោះអាសន្ន ដោយសារមានទឹកជំនន់ហូរកាត់ផ្លូវ ត្រង់ចំណុចស្ពានសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ»៕