(ភ្នំពេញ)៖ បន្ទាប់ពីបង្កើតគណៈកម្មការ ត្រួតពិនិត្យ ស៊ើបអង្កេត អំពីករណីពុលស្រាស នៅខេត្តក្រចេះហើយនោះ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រសួងសុខាភិបាល បានចេញប្រកាសមួយទៀត ដើម្បីបង្ហាញអំពីលទ្ធផលស៊ើបអង្កេតរបស់ខ្លួន។
តាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល ករណីពុលស្រាស នៅស្រុកស្នួលខេត្តក្រចេះ ដែលបណ្តាលឱ្យមានអ្នកស្លាប់៣នាក់ និងរបួសជាច្រើននាក់នោះ គឺកើតឡើងដោយសារតែការផលិតស្រាសមិនត្រឹមត្រូវ តាមបច្ចេកទេស បណ្តាលឱ្យមានសារធាតុមេតាណុលខ្ពស់៕
ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ក្រសួងសុខាភិបាល៖