Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនអ្នកបើករថយន្តដឹកដីម្នាក់ ដកហូតថ្នាំញៀន៩កញ្ចប់

15-07-2018 17:06

(កំពត)៖ ជនសង្ស័យម្នាក់ដែលជាអ្នកបើករថយន្តដឹកដី ពាក់ព័ន្ធជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចអាវុធហត្ថខេត្តកំពត បង្ក្រាបបាននៅវេលាម៉ោង ៦៖២០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

វរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីយុត្តិធម៌អាវុធហត្ថខេត្តកំពត បានឲ្យដឹងថា កម្លាំងមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត ដឹកនាំដោយរូបលោកផ្ទាល់ និងសម្របសម្រួលនីតិវិធី ពីលោក មុត ដារ៉ា ព្រះរាជអាជ្ញរងអមសាលាដំបូងខេត្តកំពត បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចនៃភូមិសាស្ត្រខាងលើ ឈានទៅបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ សន វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអ្នកបើកបររថយន្តដឹកដី រស់នៅ ភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

វត្ថុតាងដែលត្រូវបានដកហូតរួមមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៩កញ្ចប់តូច ទម្ងន់២.២០ក្រាម និងទូរស័ព្ទដៃចំនួន ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញអាវុធហត្ថខេត្ត បាននិងកំពុង កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕