(ភ្នំពេញ)៖ លោក Fumiaki Takahashi អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានគូសបញ្ជាក់ថាព្រឹត្តិការណ៍ «Kawai» វប្បធម៌ប្រពៃណី សំដែងសិល្បៈ តន្រ្តី ដែលផ្តួចផ្តើមឡើងដោយភាគីជប៉ុន (ដោយមានកិច្ចសហការជាចំបងជាមួយ ទូរទស្សន៍ជប៉ុន NHK Int’l) នៅកម្ពុជា គឺគ្រោងនឹងរៀបចំធ្វើឡើង នៅបំណាច់ឆ្នាំ២០១៨នេះ​​​ មិនត្រឹមតែដើម្បីអបអរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកជំរុញភ្ញៀវទេសចរណ៍ជប៉ុន និងទាក់ទាញអ្នកវិនិយោគិនជប៉ុនមកកម្ពុជា កាន់តែច្រើនថែមទៀតផងដែរ។

លោក Fumiaki Takahashi បានលើកឡើងបែបនេះ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសលោកបានដឹកនាំប្រតិភូ សមាគមន៍វិនិយោគកម្ពុជា-ជប៉ុន ជួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ភាគីទាំងពីក៏បានពិភាក្សាពីការត្រៀមរៀបចំព្រឹត្តិការណ៍ «Kawai» វប្បធម៌ប្រពៃណី សំដែងសិល្បៈ តន្រ្តី ដែលផ្តួចផ្តើមឡើងដោយភាគីជប៉ុន (ដោយមានកិច្ចសហការជាចំបងជាមួយ ទូរទស្សន៍ជប៉ុន NHK Int’l) នៅកម្ពុជា។ នៅក្នុងឱកាសជំនួបនោះលោក Fumiaki Takahashi បានគូសបញ្ជាក់ថាព្រឹត្តិការណ៍នេះ គឺគ្រោងនឹងរៀបចំធ្វើឡើង នៅបំណាច់ឆ្នាំ២០១៨នេះ ដែលមិនត្រឹមតែដើម្បីអបអរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកជំរុញទេសចរណ៍ទៅមកជប៉ុន និងទាក់ទាញអ្នកវិនិយោគិនជប៉ុនមកកម្ពុជា កាន់តែច្រើនថែមទៀតផងដែរ»

ជាកិច្ចឆ្លើយតបលោក ថោង ខុន បានអបអរសាទរនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំព្រឹត្តការណ៍នេះឡើង។ ក្នុងនាមក្រសួងទេសចរណ៍ត្រៀមចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ នឹងត្រៀមសហការជាមួយភាគីពាក់ព័ន្ធទាំងខាងកម្ពុជា និងជប៉ុន សំដៅត្រៀមលក្ខណៈរៀបចំឱ្យបានជោគជ័យ។

ជាមួយគ្នានេះលោក ថោង ខុន បានសំដែងនូវការចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិត និងរងគ្រោះក្នុងគ្រោះទឹកជំនន់នៅតំបន់ភាគខាងលិច និងខាងត្បួង នៃប្រទេសជប៉ុនកន្លងមក ក្នុងពេលថ្មីៗនេះ។ សម្រាប់កិច្ចសហប្រត្តិបត្តិការណ៍លើវិស័យទេសចរណ៍ភាគីទាំងពីរ បានសំដែងការសាទរចំពោះការរីកចម្រើន និងជោគជ័យ នៃលទ្ធផលការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិនិយោគរវាង ប្រទេសទាំងពីរកន្លងមក។

ទទ្ទឹមនឹងនេះលោក ថោង ខុន ក៏បានស្នើថាគួរមានការរៀបចំវេទិកាវិទេសចរណ៍ និងវិនិយោគជប៉ុន-កម្ពុជា ភ្ជាប់ជាមួយ នឹងព្រឹត្តកាណ៍ខាងលើនេះ ផងដែរ ដើម្បីអបអរសាទរខួបលើកទី៦៥នេះ។ ភាគីជប៉ុន ក៏បានឯកភាពចំណុចនេះ និងសន្យាថានីងយកទៅពិចារណាពិភាក្សាលម្អិត និងជូនដំណឹងជាក្រោយដោយឡែកសម្រាប់កម្មវិធីទាំងឡាយ សម្រាប់ចូលរួមអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូត នេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាសេនាធិការក៏បានណែនាំរួចហើយ នៅឡើយតែកាលបរិច្ឆេទច្បាស់លាស់ សម្រាប់ព្រឹត្តិការណ៍នីមួយៗ នឹងត្រូវស្នើសុំការអនុញ្ញាតិ ពីរាជរដ្ឋាភិបាល ដើម្បីអាចអញ្ជើញថ្នាក់ដឹកនាំកំពូលៗ ចូលរួមកម្មវិធីទាំងនេះបាន។

គួរបញ្ជាក់ថាទេសចរជប៉ុន មកទសន្សនាកម្ពុជាក្នុងឆ្នាំ២០១៧ កន្លងមក មានចំនួនជាង២០ម៉ឺននាក់ កើន៦% ធៀបនឹងឆ្នាំ ២០១៦ ឈរលំដាប់ទី៧៕