តំណាងលោក អូស្មាន ហាស្សាន់៖ សហគមន៍ខ្មែរឥស្លាម ឃុំឫស្សីក្រោក ស្រុកមង្គលបូរី មិនប្តូរយកសង្គ្រាមជំនួសសុខសន្តិភាពឡើយ!
15-07-2018 13:51
(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋនៅឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រកាសថា ពួកគាត់នឹងមិនផ្លាស់ប្តូរយកសង្រ្គាម ជំនួសឲ្យសន្តិភាពរបស់កម្ពុជា ដែលមានសព្វថ្ងៃនេះឡើយ។
ពួកគាត់ប្តេជ្ញាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព ហើយថានឹងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តការអភិវឌ្ឍរបស់ប្រទេសបន្តទៀត។
ការអះអាង និងប្រកាសជំហររបស់ ថ្នាក់ដឹកនាំ សកម្មជន និងប្រជាពលរដ្ឋនៅឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើឡើងក្នុងឱកាស លោក សែម សុខា សមាជិកអចិន្ត្រៃយ៍គណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា តំណាងលោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម ដែលបានអញ្ជើញសំណេះសំណាល និងឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។
សូមជម្រាប់ថា នៅក្នុងឱកាសនោះ លោក សែម សុខា និងក្រុមការងារ ក៏បានផ្សព្វផ្សាយអំពីគោលនយោបាយអាទិភាព សម្រាប់រយៈពេល៥ឆ្នាំបន្ត ដែលបានថ្លែងការណ៍ដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃដំបូងនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ផងដែរ៕