(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល អ្នកតំណាងរាស្រ្ត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ ឱ្យដំណើរការនូវសាលាពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម តម្លៃ២,៦២,២៨៦ដុល្លារ នៅវត្តចមសុទ្ធាវាស (ស្វាយចាស់) សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។
ពិធីនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត-ក្រុង-ស្រុក និងមូលដ្ឋាន និងបានបន្តជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ប្រជាពលរដ្ឋ ព្រះសង្ឃចំនួនជិត៤០០០អង្គ/នាក់ ផងដែរ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្ស។
ទទ្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា គណបក្សប្រជាជនដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយ ច្បាស់លាស់លើវិស័យ ព្រះពុទ្ធសាសនាដែលជាផ្នែកមួយ នៃគោលនយោបាយសម្រាប់មនុស្សចាស់ យុវជន និងកុមាររយ:ពេល៤០ឆ្នាំមកហើយ។ នៅវ័យចាស់លោកយាយ លោកតាត្រូវការវត្តអារាមដើម្បីសុំសីល ស្នាក់អាស្រ័យផងដែរ។ ចំពោះយុវជន មានយុជនមួយចំនួន បានបួសរៀន ប៉ុន្តែក៏មានយុវជនមួយចំនួនក៏ត្រូវទៅផ្ញើខ្លួនជាមួយព្រះសង្ឃដែរ ហើយទីអារាមជាទីកន្លែងផ្តល់ នូវឱវាទចំពោះពុទ្ធបរិស័ទ ប្រជាពលរដ្ឋដើម្បីប្រព្រឹត្តនូវអំពើល្អដែលជាមាគ៌ានៃសុខសន្តិភាព និងអភិវឌ្ឍន៍។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក សមាជិក ទាំងអស់ នៃមហាគ្រូសារអ្នកបន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន គ្រប់ៗអាណត្តិកន្លងមក ហើយសូមអញ្ជើញទៅបោះឆ្នោតគាំទ្របន្តទៀតនៅថ្ងៃទី២៩ ខែកកក្កដា ឆ្នាំ២០១៨ នៅលំដាប់លេខរៀងទី២០ ស្រួលចាំ ស្រួលគិត ស្រួលគូស ដើម្បីសម្តេចតេជោហ៊ុន សែន បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។
ជាមួយគ្នានេះដែរ ភ្ជាប់ជាមួយនឹងសុទ្ធាជ្រះថ្លា នាយឧត្តមសេនីយ៍កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានផ្តល់ជូន និងវេរប្រគេននូវ៖ ប្រគេនបច្ច័យដល់ព្រះតេជគុណគ្រប់ព្រះអង្គ (៥១៥អង្គ) ក្នុង១ព្រះអង្គបច្ច័យ២ម៉ឺនរៀល, ប្រគេនអង្គ១០តោន សម្រាប់សាមណសិស្សសិក្សានៅពុទ្ធិកវិទ្យាល័យសម្តេចជាស៊ីម (សម្រាប់បីខែ), បំពាក់គ្រឿងឧបទ្ទេសសិក្សាជូនពុទ្ធិកវិទ្យាល័យសម្តេចជាស៊ីម
ប្រគេនផ្លូវបេតុង១ខ្សែ ចាប់ពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម ដល់របងវត្ត, ផ្តល់ផ្លូវបេតុងប្រវែង១០០០ម៉ែត្រពីវត្តទៅភូមិចក៕