(កូរ៉េខាងត្បូង)៖ គណបក្សប្រជាកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉ (ប្រទេសកូរ៉េខាងត្បូង) នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រកាសបង្កើត និងតែងតាំង សមាសភាពគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ផារ៉ាន ប្រទេសកូរ៉េខាងត្បូង។ ក្នុងឱកាសនោះ CPP ក៏ទទួលស្គាល់ពលរដ្ឋខ្មែរជាង៦០នាក់ រស់នៅតំបន់ផារ៉ាន ដែលចូលរួមជីវភាពនយោបាយ ជាមួយខ្លួនផងដែរ។
សមាសភាពថ្មីរបស់ CPP នៅតំបន់នេះទាំងអស់ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្តសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់គ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។
ពិធីនេះ បានធ្វើឡើងក្រោមវត្តមាន លោក ឡង់ ឌីម៉ង់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង និងឯកអគ្គរាជទូតកកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង។
ពិធីនេះធ្វើឡើងចំឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ផងដែរ៕