(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នាភោជនីយដ្ឋានទន្លេបាសាក់២ បានរៀបចំពិធីជួបជុំរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង អាជីវករលក់ដុំ លក់រាយបរិក្ខារអេឡិកត្រូនិចសាមសុងទូទាំងប្រទេស និងអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និងភាតរៈភាពជាមួយកម្មវិធីដ៏សំបូរបែប និងស្រស់ស្រាយ ។
នេះជាកម្មវិធីពិសេសមួយ ក្នុងចំណោមកម្មវិធីជាច្រើនរបស់សាមសុង និងដៃគូចែកចាយរបស់ខ្លួនដែលបានបង្កើតឡើងសម្រាប់លើកទឹកចិត្ត ក៏ដូចជាការថ្លែងអំណរគុណដល់អាជីវករលក់រាយទាំងអស់ ដែលបានគាំទ្រផលិតផលសាមសុងក្នុង មួយឆមាសដើមឆ្នាំ២០១៨ ក៏ដូចជាបណ្តាឆ្នាំកន្លងមក ហើយក៏ដើម្បីដាក់បង្ហាញនូវផលិតផលទូរទស្សន៍ស៊េរីថ្មីផង ។
ក្រៅពីម្ហូបអាហារដ៏ពិសេស និងមានរសជាតិឈ្ងុយឆ្ងាញ់ពីភោជនីយដ្ឋានទន្លេបាសាក់២ ព្រមទាំងកម្មវិធីតន្ត្រីកំដរបរិយាកាស ក្រុមហ៊ុនសាមសុងបានដាក់បង្ហាញជូននូវទូរទស្សន៍ស៊េរីថ្មី QLED 2018 ដែលបំពាក់នូវបច្ចេកវិទ្យា Q Picture ដែលផ្តល់នូវរូបភាពច្បាស់គ្មានគូប្រៀប ។
បច្ចេកវិទ្យា Q Style ផ្តល់នូវការរចនារូបរាងស្តើងស្អាត និងទំនើបសំរាប់ការប្រើប្រាស់ ។ ចំណែក Q Smart គឺ ជាបច្ចេកវិទ្យាផ្តាច់មុខរបស់ទូរទស្សន៍សាមសុងក្នុងការធ្វើឲអាយុប្រើប្រាស់របស់ទូរទស្សន៍កាន់តែវែង និងផ្តល់ភាពងាយស្រួលផងដែរជាមួយបច្ចេកវិទ្យាបញ្ជាដោយតេលេតែមួយ (One Remote Control) ។
ក្នុងឱកាសនោះដែរ លោក Seungho Choi អគ្គនាយកក្រុមហ៊ុនសាមសុងកម្ពុជា បានថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេសដែលបានខិតខំលក់ផលិតផលក្រុមហ៊ុន និងគាំទ្រផលិតផលសាមសុង ដែលជាលទ្ធផលផលិតផលទាំងអស់បានទទួលជោគជ័យនឹងឈរលេខរៀងលំដាប់លេខ ១គ្រប់ផលិតផលទាំងអស់ ។លោកបន្តថា «ពិតមែនតែយើងនៅមានចំណុចជាច្រើនត្រូវពង្រឹងបន្ថែមទៀតជាមួយគ្នា តែជោគជ័យថ្ងៃនេះគឺជាជ័យលាភីរួមរបស់យើង ហើយយើងនឹងដើរលើផ្លូវដ៏ត្រឹមត្រូវនិងមានចីរភាពនេះជាបន្តទៀត» ។
លោក Philippe Ngo អគ្គនាយកក្រុមហ៊ុន SSB ដែលជាអ្នកចែកចាយផលិតផលបរិក្ខារអេឡិកត្រូនិចសាមសុង បានផ្តល់ចំណាប់អារម្មណ៍ពិសេសថា ការគាំទ្ររបស់អាជីវករទូទាំងប្រទេសចំពោះផលិតផលសាមសុង គឺមានសន្ទុះកើនឡើងជាលំដាប់ ទោះជាមានការប្រកួតប្រជែងខ្លាំងក្លាពីផលិតផលជាច្រើនលើទីផ្សារ ។ នេះគឺបានបង្ហាញពីទំនុកចិត្តរបស់អ្នកប្រើប្រាស់និងអាជីវករទាំងអស់ចំពោះផលិតផលសាមសុង ។
លោក ឡុង ណារ៉ា ម្ចាស់ក្រុមហ៊ុន គីម ឡេង ដែលជាក្រុមហ៊ុនចែកចាយមួយផ្សេងទៀតក៏បានបង្ហាញពីគន្លឹះជោគជ័យរបស់លោកមួយផងដែរគឺការពង្រីកប្រព័ន្ធចែកចាយរបស់សាមសុង ដែលធ្វើឲផលិតផលនេះបានទៅដល់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា បង្ករភាពងាយស្រួលដល់ការរកទិញ និងផ្តល់សេវាកម្មក្រោយពេលលក់យ៉ាងប្រសើរជូនប្រជាពលរដ្ឋយើង ។
កញ្ញា មាន សុនីតា ដែលជាតារាតំណាងផលិតផលសាមសុងបានបង្ហាញនូវមោទនភាព និងភាពរីករាយដែលបានសហការបំពេញការងារជាមួយផលិតផលសាមសុង ។ កញ្ញាបានលើកឡើងថា «អាចមានឱកាសសហការណ៍ជាមួយសាមសុង គឺជាមោទនភាពរបស់យើងគ្រប់គ្នាមិនថាខ្ញុំ អាជីវករ អ្នកសាព័ត៌មាន ឫដៃគូណាក្តី ព្រោះសាមសុងគឺជាផលិតផលលំដាប់អន្តរជាតិនិងឈរលំដាប់លេខ៦នៅ Inter-brand»។
លោកស្រី ដែលជាអាជីវករអ្នកលក់រាយម្នាក់បាននិយាយដោយភាពស្រស់ស្រាយថា សម្រាប់អាជីវករ ប្រាក់ចំណេញគឺជាកត្តាសំខាន់មួយ ។ តែយើងក៏ត្រូវពិចារណាពីស្លាកសញ្ញា សេវាកម្មក្រោយពេលលក់ និងភាពស្មោះត្រង់ផងដែរ ព្រោះកត្តាទាំងនេះនឹងនាំឲហាងរបស់យើងមានកិត្តិយស កេរ្ត៍ឈ្មោះ និងមានទំនុកចិត្ត ។ ហើយក្រុមហ៊ុនសាមសុង គឺជាដៃគូដ៏ល្អមួយដែលផ្តល់ដល់ពួកយើងនូវគុណសម្បត្តិខាងលើ ។
ក្រៅពីនេះ សម្រាប់ពិធីដ៏ពិសេសនេះ ក្រុមហ៊ុនសាមសុង និងដៃគូចែកចាយរបស់ខ្លួនបាននាំមកនូវកម្មវិធីលក់ពិសេស ដើម្បីជាប្រយោជន៍ និងជាកាដូពិសេសសម្រាប់អ្នកលក់រាយផងដែរ ៕