(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស១០នាក់ បានស្លាប់ និង១៤នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែកក្កដាម្សិលមិញនេះ។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ធារណៈបានបញ្ជាក់ថា នៅថ្ងៃម្សិលមិញគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១២ លើកបណ្តាលឲ្យខូចខាតម៉ូតូ១៥គ្រឿង រថយន្តតូច២គ្រឿង និងរថយន្តធំ៤គ្រឿង ហើយមូលហេតុនៃគ្រោះថ្នាក់មានបើកលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង បត់គ្រោះថ្នាក់ និង ស្រវឹង។
រយៈពេល១៤ថ្ងៃ ចាប់ពីនេះ១ ដល់ ១៤ ខែកក្កដា គ្រោះថ្នាក់ចរាចរណ៍កើតឡើង១០០លើកស្លាប់មនុស្ស៦៦នាក់ និងរបួសធ្ងន់ស្រាល១៨៥នាក់៕