(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៩១៧គ្រឿង រកឃើញល្មើសច្បាប់១៥៨គ្រឿង (ម៉ូតូ៣៧ភាគរយ) អប់រំ១២៤គ្រឿង និងផាកពិន័យ៣៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៤ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៤៥៩គ្រឿង
និងផាកពិន័យចំនួន៨គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែកក្កដានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៤,៥៩៥គ្រឿង រកឃើញយានយន្តល្មើស១,៩៣៩ (ម៉ូតូ៥៨ភាគរយ) ក្នុងនោះអប់រំ១,០៥៤គ្រឿង និងផាកពិន័យ៨៨៥គ្រឿង៕