(បារាយណ៍, កំពង់ធំ)៖ នៅព្រឹកនិងរសៀលថ្ងៃទី១៤ ខែកក្កដា នេះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការកណ្តាលចុះជួយស្រុកបារាយណ៏ ខេត្តកំពង់ធំ បានចុះត្រួតពិនិត្យនិងណែនាំការគូសសន្លឹកឆ្នោតនៅភូមិសៀមរាង ឃុំច្រនាង ភូមិគិរីអណ្តែត ឃុំទ្រៀល ដែលមានសមាជិកបក្សបក្សប្រជាជន ចូលរួមប្រមាណ ៦០០ នាក់។ មុនចាប់ផ្តើមការគូសសន្លឹកឆ្នោតលោក ថោង ខុន ប្រធានក្រុមការងារបានថ្លែងទៅកាន់សមាជិកបក្ស អំពីសមិទ្ធិផលធំធេងដែលគណបក្សប្រជាជនយើងសំរេចបាន ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធានគណបក្ស និងទិសដៅផែនការបន្តទៅអនាគតសំរាប់ជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
រីឯលទ្ធផលនៃការណែនាំគូសសន្លឹកឆ្នោត គីបានលទ្ឋផលល្អ ភាគច្រើនលើសលប់គឺបានគូសត្រឹមត្រូវក្នងប្រអប់នៅលេខរៀងទី២០ សញ្ញាទេវតាបាចផ្កា។ តែក៏មានករណីខ្លះ តិចតួចបំផុត គូសខុស គូសច្រឡំដោយភ្នែកមើលមិនច្បាស់ គូសវែងហួសចូលគណបក្សផ្សេង សមាជិកបក្សយើងខ្លះ យកអត្តសញ្ញាណបណ្ណច្រឡំរបស់ប្តី ខ្លះយកមកតែបណ្ណព័ត៌មាន។ បងប្អូនខ្លះមកចូលរួមតែគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដោយកាលវគ្គចុះឈ្មោះគាត់មិនបាននៅ។ ផ្អែកលើសភាពការណ៍ដូចនេះលោកប្រធាន បានធ្វើការកែលំអរ និងរំលឹកដល់ក្រុមការងារឲ្យធ្វើការយកចិត្តទុកដាក់កែសំរួលឲ្យបានល្អ។
ព្រមជាមួយនេះក៏មានបងប្អួនប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរចល័តមិនទាន់ជាសមាជិកបក្សប្រជាជនបានស្ម័គ្រចិត្ត ចូលរួមគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនបានល្អផងដែរ។
ទន្ទឹមនោះយើងក៏បានយកចិត្តទុកដាក់ត្រួតពិនិត្យសមាជិកបក្យ និងជួយដល់សមាជិកបក្សយើងដែលមិនទាន់មានឯកសារបញ្ជាក់អត្តសញ្ញណបណ្ណ (ឯអ) ឲ្យធ្វើបានរហ័ស និងបានក្រើនរំលឹកជាប់ជាប្រចាំដល់សមាជិកបក្សដែលជាចំណាកស្រុក។ ព្រមជាមួយនោះក្រុមការងារក៏បានធ្វើការបកស្រាយចំពោះពាក្សឃោសនាអកុសល បោកប្រាស់របស់បក្សដ៏ទៃផងដែរ។
ជារួមគ្រប់ឃុំគឺបានដំណើរការល្អ ត្រឹមត្រូវតាមការណែនាំរបស់គណបក្ស និង គ.ជ.ប។ សមាជិកបក្សយើង និងអ្នកគាំទ្រយើងទាំងអស់បានត្រៀមខ្លួនរួចជាស្រេច ទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕