(ភ្នំពេញ)៖ តាមរយៈវីដេអូប្រមាណជាង២នាទី ដែលផលិតដោយក្រសួងសុខាភិបាល បានអប់រំក៏ដូចជាផ្ញើទៅកាន់ប្រជាពលរដ្ឋគ្រប់រូប អំពីគុណវិបត្តិនៃការទទួលស្រា ដែលផលិតមិនត្រឹមត្រូវ និងទទួលស្រាដែលធ្វើឡើងដោយ លាយទឹកជាមួយមេតាណុល ដែលជាសារធាតុគីមីដ៏គ្រោះថ្នាក់បំផុត។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការទទួលទានស្រាដែលមានជាតិមេតាណុល អាចបណ្ដាលឲ្យស្រវាំងភ្នែក​, ឈឺក្បាល, វិលមុខ, ក្អួតចង្អោរ និងពិបាកក្នុងការដកបង្ហើម ដែលអាចធ្វើឲ្យស្លាប់បាត់ជីវិតភ្លាមៗតែម្ដង។

ប្រសិនបើអ្នកឃើញអ្នកដែលផឹកស្រាហើយមានអាការៈបែបនេះ ត្រូវប្រយ៉ាប់បញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលឲ្យទាន់ពេលវេលា។

ពាក្យស្លោកសម្រាប់ដាស់តឿនដល់ប្រជាពលរដ្ឋ ដែលធ្វើឡើងដោយក្រសួងសុខាភិបាលនោះ គឺ «ឈប់ផឹកស្រា ដែលផលិតមិនមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីអនាគតប្រពន្ធកូនយើង និងឈប់យកមេតាណុលមកលាយស្រា ឬលាយទឹកធ្វើស្រា ដែលបណ្ដាលឲ្យបំផ្លាញសុខភាព និងជីវិតអ្នក»

សូមទស្សនាវីដេអូអប់រំនៅខាងក្រោមនេះ៖​