(ភ្នំពេញ)៖ ដូចការកំណត់ទុកនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នេះដែរគឺជាថ្ងៃចាប់ផ្តើមដំបូងនៃព្រឹត្តិការណ៍តាំងពិព័រណ៍ទូរស័ព្ទលើកទី១ នៅកម្ពុជាដោយមានក្រុមហ៊ុនទូរស័ព្ទដៃ និងក្រុមហ៊ុន ដែលមានបច្ចេកវិទ្យា (Mobile App) នៅលើទូរស័ព្ទដៃដើម្បីផ្តល់សេវាកម្មងាយៗជូនដល់អតិថិជន បានមកជុំគ្នានៅផ្សារទំនើប អ៊ីអនម៉លភ្នំពេញ ក្នុងគោលបំណងពន្យល់អ្នកប្រើប្រាស់ អោយបានយល់ដឹងពីអត្ថប្រយោជន៍ នៃទូរស័ព្ទដៃដែលអ្នកកំពុងប្រើប្រាស់សព្វថ្ងៃនេះ។
នៅក្នុងព្រឹត្តិការណ៍ដ៏កម្រនេះដែរក៏មានមហាជនជាច្រើនចូលរួម ដើម្បីយល់ដឹងពីបច្ចេវិទ្យាដ៏ទំនើប និងដើរអោយទាន់សម័យកាល។ មហាជនទាំងអស់អាចមកធ្វើប្រើប្រាស់សាកល្បងទូរស័ព្ទដៃ និងសេវាកម្មផ្សេងៗដោយមានអ្នកជំនាញរង់ចាំពន្យល់យ៉ាងក្បោះក្បាយពីបច្ចេវិទ្យា ដែលធ្វើអោយយើងមានភាពងាយស្រួលជាមុន មិនថាពេលទៅផ្សារ ការទូទាត់សាច់ប្រាក់ផ្សេងៗ ហៅតាក់ស៊ី ការវេរប្រាក់តាមប្រពន្ធ័អេឡិចត្រូនិចផ្សេងៗជាច្រើនទៀត។ លើសពីនេះដែរលោកអ្នកក៏អាចធ្វើការទិញនូវគ្រឿងបរិក្ខារទូរស័ព្ទដៃជាច្រើន និងមានអត្ថប្រយោជន៍ខ្ពស់ ជាមួយនឹងការបញ្ចុះតំលៃយ៉ាងពិសេសថែមទៀតផង។
គួររំលឹកផងដែរថា ក្រុមហ៊ុនដែលបានចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទូរសព័្ទលើកដំបូងនេះរួមមានដូចជា៖ ក្រុមហ៊ុន Huawei, Meetfone, Aceleda Bank, iOne, iCracked, Besuese, Konfulon, Oppo, Meizu, Aeon Wallet, PDA Pro, Grab, VIVO , Nojima, Coolcase ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍តាំងពិព័រណ៍ទូរស័ព្ទលើកទី១នេះ ក៏មានការលក់បញ្ចុះតម្លៃពិសេស ដោយបូករួមជាមួយនឹងកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំនាក់ក្រុមហ៊ុនចួលរួមខាងលើ និងមានការប្រគុំតន្រ្តីពីសំនាក់ តារាចំរៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនីកូល ក្រុមចំរៀង Original Song Small World Small Band ការសំដែងក្បាច់រាំពីក្រុម OMG នឹង The Ninja Top និងការបង្ហាញម៉ូតផងដែរ។
ការតាំងពិព័រណ៍នេះនឹងធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉លភ្នំពេញជាន់ផ្ទាល់ដីទីតាំង Daylight Plaza នឹង Lively Plaza ក្នុង ឪកាសអបអរសាទរខួប៤ឆ្នាំ របស់ផ្សារទំនើបដ៏ធំមួយនេះ រយៈពេល៣ថ្ងៃជាប់គ្នាគឺថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែ កក្កដាឆ្នាំ២០១៨នេះតទៅ ៕