(ភ្នំពេញ)៖ នៅថ្ងៃនេះ ក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិក នៅកម្ពុជា បានប្រកាសចេញនូវប្រ៉មូសិនថ្មីមួយទៀតហើយសំរាប់ស្មាតហ្វូន Galaxy Note 8 បន្ទាប់ពីមានភាពជោគជ័យទៅលើកម្មវិធី ព្យុះភ្លៀង នាំសំណាងពី Galaxy S9/S9+ ដែលបាននឹងកំពុងមានភាពក្តៅគគុក។

ចាប់ពីថ្ងៃទី១៤ខែកក្កដានេះ រហូតដល់ថ្ងៃទី៣១សីហាខាងមុខ អតិថិជនទាំងអស់ ដែលជាវស្មាតហ្វូន Galaxy Note 8 មិនត្រឹមតែទទួលបានការបន្ថែមជូននូវឆ្នាំងសាកថ្មី Wireless Charger មួយនោះទេ គឺក្រុមហ៊ុន សាមសុង ថែមទាំងមានការផ្តល់ជូននូវទឹកប្រាក់ត្រឡប់វិញចំនួន១០០ដុល្លារភ្លាមៗ ថែមទៀតផង។ ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលជាអតិថិជន ដែលមានបំណងចង់ជាវស្មាតហ្វូន Note 8 នេះ គឺពិតជាមិនខកបំណងឡើយ។

គួរបញ្ជាក់ថា Galaxy Note 8 គឺជាកំពូលស្មាតហ្វូនមួយរបស់ Samsung មានបំពាក់មកជាមួយតួខ្លួនស្រោបដោយកញ្ចក់ រាង Metal ទំហំ 6.3 អ៊ីង Super AMOLED ភ្ជាប់ជាមួយប៊ិច S Pen ជំនាន់ថ្មីងាយស្រួលប្រើ រួមទាំងការរចនាឡើងជាមួយនឹងអេក្រង់ស្ទើរគ្មានគែម និងគែមកោង ទាំងសងខាង ផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់ ខណៈដែលពណ៌របស់វាត្រូវបានបើកបង្ហាញលើអេក្រង់ ធំបំផុតនៃប្រភេទ phablet និងធ្វើឲ្យរូបភាពហាក់ដូចជាលោតផុសលើអេក្រង់នៅក្នុងដៃរបស់អ្នកតែម្តងដែលអាចបង្ហាញពីភាព។ ស៊ីវិល័យ ស្អាត ទាក់ទាញគួរឲ្យចង់ប្រើ។ មានអេក្រង់ Galaxy Note 8 អាចបង្ហាញរូបក្នុងវិមាត្រ 2960x1440 ភិចសែល និងមានដង់ស៊ីតេរូបភាព 521ppi។

ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Snapdragon 835 (4 គ្រាប់ល្បឿន 2.35GHz និង 4 គ្រាប់ល្បឿន 1.9GHz) និងមានរ៉េម ទំហំ 6GB អង្គផ្ទុកទិន្នន័យទំហំ 64GB/128GB/256GB និងអាចបន្ថែមមេម៉ូរីកាតបានថែមទៀតផង។

បន្ថែមពីនេះ ស្មាតហ្វូន Galaxy Note 8 គឺមានកាមេរ៉ាក្រោយភ្លោះ ទំហំ ១២មេហ្គាភិចសែល មានមុខងាររក្សាលំនឹង OIS លើឡេនទាំងពីរគ្រាប់ ថតវីដេអូក្នុងកម្រិត 4K@30fps និងមានកាមេរ៉ាមុខទំហំ៨ មេហ្គាភិចសែល មានមុខងារ Auto-Focus អាចចាប់រូប Selfie បានយ៉ាងច្បាស់។ ស្មាតហ្វូននេះ មានថ្មទំហំ 3300mAh នឹង មានបច្ចេកវិទ្យា IP68 អាចការពារទឹក និងឆ្កូតដោយធូលីផងដែរ ៕