(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការកណ្តាលចុះជួយស្រុកបារាយណ៏ ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំលើកទី២ ដើម្បីត្រួតពិនិត្យយុទ្ធនាការឃោសនាបោះឆ្នោត នីតិកាលទី៦ ដែលមានការចូលរួម ពីក្រុមការងារ៣ចុះជួយបក្សឃុំ និងគណបក្សឃុំទាង១៨ឃុំ ក្នុងស្រុកបារាយណ៍។
តាមរបាយការណ៍របស់លោក ហាក់ម៉ុង ហ៊ួត ប្រធានគណបក្សស្រុក បានគូសបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃនេះ ក្រុមការងារយើងបានជួបសមាជិកបក្ស និងបានណែនាំគូសសន្លឹកឆ្នោតបាន៦៦% នៃចំនួនសមាជិកបក្សសរុប។
ព្រមជាមួយនេះ ក៏មានបងប្អួនប្រជាពលរដ្ឋ ដែលមិនទាន់សមាជិកបក្ស បានស្ម័គ្រចិត្តចូលរួមរៀនគូសសន្លឹកឆ្នោត បានជាង២០០០នាក់ទៀតផងដែរ។
លោកបានបញ្ជាក់ទៀតថា ទន្ទឹមនោះក្រុមការងារបានយកចិត្តទុកដាក់ត្រួតពិនិត្យសមាជិបក្ស និងជួយដល់សមាជិកបក្ស ដែលមិនទាន់មានឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ (ឯ.អ) ឲ្យធ្វើបានរហ័ស និងបានក្រើនរំលឹកជាប់ជាប្រចាំ ដល់សមាជិកបក្ស ដែលជាចំណាកស្រុក ព្រមទាំងបានធ្វើការបកស្រាយ ចំពោះពាក្យឃោសនាអកុសលល បោកប្រាស់របស់បក្សដទៃផងដែរ។
លោកបន្តថា ជារួមគ្រប់ឃុំ គឺបានដំណើរការល្អ ត្រឹមត្រូវតាមការណែនាំរបស់គណបក្ស និងគ.ជ.ប។ សមាជិកបក្ស និងអ្នកគាំទ្រទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច ទៅបោះឆ្នោត និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា៕