(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃទី៧នេះ មានបរិយាកាសល្អប្រសើរទាំងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងគ្មានហិង្សានោះឡើយ។
ក្នុងសេចក្តីជូនព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃនេះ ក៏ដូចបណ្តាថ្ងៃកន្លងទៅផងដែរ គឺគណបក្សនយោបាយនីមួយៗធ្វើសកម្មភាពយ៉ាងផុលផុស។ បើតាម គ.ជ.ប រហូតមកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតទទួលបានបណ្តឹងចំនួន ៦ករណី តែ៤ករណីត្រូវបានផ្សះផ្សាររួចរាល់ ១ករណីដើមបណ្តឹងដកពាក្យបណ្តឹងវិញ និង១ករណីទៀតកំពុងដោះស្រាយតាមនីតិវិធី។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ហើយនឹងបិទបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែកក្កដា។
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បង្ហាញពីដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី១៣ ខែកក្កដា នេះ៖