(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦៥៩គ្រឿង រកឃើញល្មើសច្បាប់៦៤គ្រឿង (ម៉ូតូ៥០ភាគរយ) អប់រំ៥៤គ្រឿង និងផាកពិន័យ១៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៣ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៤គ្រឿង
និងផាកពិន័យចំនួន២គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែកក្កដានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៣,៦៧៨គ្រឿង រកឃើញយានយន្តល្មើស១,៧៨១(ម៉ូតូ៦០ភាគរយ) ក្នុងនោះអប់រំ៩៣០គ្រឿង និងផាកពិន័យ៨៥១គ្រឿង៕