(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានទី១ ក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីរបៀបគូសសន្លឹកឆ្នោត ជូនសមាជិក សមាជិកាបក្ស នៅភូមិស្រោមដែក ចំនួន១៧២នាក់។
សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅភូមិស្រោមដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ត្រូវបានទទួលការថ្លែងអំណរគុណពីក្រុមការងារចុះជួយឃុំ ដែលធ្លាប់បានគាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ព្រមទាំងការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោត ទៅកាន់អ្នកគាំទ្រផ្សេងទៀត។
បើតាម លោក សោម ស៊ុន លោកបានបន្តឆ្ពោះទៅតាមខ្នងផ្ទះសមាជិក សមាជិការមួយចំនួនទៀត ដើម្បីអញ្ជើញគាត់ និងក្រុមគ្រួសារគាត់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រឲ្យសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍន៍ និងត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន៕