(ភ្នំពេញ)៖ ដើម្បីធ្វើឲ្យពាក្យស្លោក «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ» កាន់តែប្រសើរឡើង ក្រុមហ៊ុនម៉េម័រហូថេល និងរីសត (Memoire Palace Resort & Spa) បានអញ្ជើញយុវតារាល្បីៗ ប្រចាំប្រទេសកម្ពុជា មកលម្ហែកាយនៅក្នុងសណ្ឋាគាររបស់ខ្លួន ហើយផ្តល់ជូនដបទឹកនៃក្តីស្រលាញ់ ចំពោះបរិស្ថានម្នាក់មួយដប ដើម្បីអនុញ្ញាតឲ្យពួកគាត់ជួយចែករំលែកនៅលើបណ្តាញសង្គមរបស់ខ្លួន។
ក្រុមហ៊ុនម៉េម័រហូថេល និងរីសត ជូនដបទឹកដ៏មានតម្លៃដល់យុវតារាកម្ពុជា និងបុគ្គលិកនេះ ដើម្បីចូលរួមផ្សព្វផ្សាយការកាត់បន្ថយសម្រាមផ្លាស្ទីក នៅទីក្រុងទេសចរណ៍ ស្ថាបនិកដែលមានគំនិតសុទិដ្ឋិនិយមរបស់ក្រុមហ៊ុនម៉េម័រហូថេល និងរីសត បានចំណាយធនធាន ដ៏មានតម្លៃរបស់ខ្លួនក្នុងការជាវដបទឹកអាលុយមីញ៉ូម (Refill not Landfill Bottles) ដែលអាចប្រើប្រាស់បានយូរ ក្នុងការរក្សាគុណភាពទឹក និងកាត់បន្ថយសម្រាមផ្លាស្ទីកជូនដល់អតិថិជន ព្រមទាំងសហសេវិកម៉េម័រ ម្នាក់១ បានយកទៅប្រើប្រាស់ ដើម្បីបញ្ចៀសការចាក់បង្គរសម្រាមនៅក្នុងទីក្រុងទេសចរណ៍ ខេត្តសៀមរាបអង្គរ។
ក្រុមហ៊ុនម៉េម័រហូថែល និងរីសត គឺតែងតែឲ្យតម្លៃដល់យុវតារាកម្ពុជា ហើយឥទ្ធិពលវិជ្ជមានរបស់ពួកគាត់ នឹងធ្វើឲ្យការយល់ដឹងអំពីបរិស្ថានកាន់តែប្រសើរ។
គួរកោតសរសើរផងដែរ ដល់តារាល្បីៗដូចជា កញ្ញា មាន សូនីតា, កញ្ញា ម៉ាក់ សែនសូនីតា, កញ្ញា ឌុច សុភា, កញ្ញា សាឡាត់ ស្រីឡាង, លោក Krex Nakhon, លោក Leang Cheachhe និងតារាល្បីជាច្រើននាក់ទៀត។ ពិសេស លោកស្រី នួន ភីមាន ម្ចាស់ពានរង្វាន់ CNN Hero 2008 និងWorld Children Award 2015 ក៏ចូលរួមក្នុងការផ្សព្វផ្សាយអំពីបរិស្ថានយ៉ាងផុសផុលនេះផងដែរ។
សូមអញ្ជើញមកស្នាក់នៅជាមួយសណ្ឋាគារ ម៉េម័រគ្រុប ដើម្បីអាចអនុញ្ញាតឲ្យក្រុមហ៊ុននេះ អាចចែករំលែកដបទឹកនៃក្តីស្រលាញ់ចំពោះបរិស្ថានបានកាន់តែច្រើន៕