( ភ្នំពេញ)៖ ជារៀងរាល់ខែទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែសហការជាមួយក្រុមហ៊ុនផ្សេងៗរៀបចំ វេទិកាការងារ ដើម្បីណែនាំពីឱកាសការងារ ក៏ដូចជាព័ត៌មានការងារដល់សិស្ស/និស្សិត សាធារណៈជន និងមានឱកាសជួបជាមួយនិយោជក។ ក្នុងដំណើរប្រតិបត្តិការជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆមាសទី១ ឆ្នាំ២០១៨ NEA បានជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរបានប្រមាណ៣២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានប្រមាណ៧៥៩០នាក់ រៀបចំវេទិកាការងារបានចំនួន៤២ដង។

សម្រាប់វេទិកាការងារនៅថ្ងៃទី១២ម្សិលមិញនេះ យ៉ាងហោចណាស់មានអ្នកជាប់ការងារស្ថាពរ ១០៩ នាក់ និងចាប់បឋម ៧៩នាក់ ក្នុងនោះមានក្រុមហ៊ុន ParkCafe' ជាប់ស្ថាពរ៤៦នាក់ Metfone ជាប់ស្ថាពរ ២២នាក់ និងជាប់បឋម ១៣ នាក់Smart ជាប់ស្ថាពរ ១០ នាក់និងជាប់បឋម ១០ នាក់ Golden FX Link Capital ជាប់ស្ថាពរ៩នាក់និងជាប់បឋម១០នាក់KPW Lottery ជាប់ស្ថាពរ ៧នាក់ និងជាប់បឋម ១៣នាក់ Dara Payជាប់ស្ថាពរ ៧នាក់និងជាប់បឋម៧នាក់ Cambodian Derivatives Exchange ជាប់ស្ថាពរ៤នាក់និងជាប់បឋម ១៦ នាក់ KOFI ជាប់ស្ថាពរ ៣នាក់ និងជាប់បឋម ២នាក់ LIBRAជាប់ស្ថាពរ២នាក់និងជាប់បឋម៣នាក់ក្រុមហ៊ុនTe Aikhong Enterprise ជាប់បឋម ៤នាក់ Goldphnee Trading ជាប់បឋម ១នាក់។

ប្អូនស្រី តាន ជូលាង និស្សិតផ្នែកECO Business នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថានេះជាលើកទី១ដែលខ្ញុំបានចូលរួមក្នុងវេទិកានេះ 》ខ្ញុំមកវេទិកានេះជាលើកទី១ទេ តែខ្ញុំសង្កេតឃើញថា ការរៀបចំវេទិកានេះពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សិនិស្សិ
តឲ្យបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន》។

ជាមួយគ្នានោះ ជូ លាង បានចាត់ទុកវេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ថាបានរួមចំណែក ក្នុងការនាំយកឱកាសការងារជាច្រើន ដល់សិស្សនិស្សិត ដែលមានបំណងចង់ស្វែងរកការងារ“វេទិកានេះពិតជាល្អណាស់បង ព្រោះបានជូយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើឲ្យឆាប់ទទួលបានការងារធ្វើ ហើយខ្ញុំបានជាប់ការងារនៅក្រុមហ៊ុនទូរស័ព្ទ Smart ។

ស្រដៀងគ្នានេះដែរ និស្សិតឆ្នាំទី២ ជំនាញតូតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្អូនប្រុស ចិន ពុទ្ធរស្មីបានឲ្យដឹងថាប្អូន ទទួលបានព័ត៌មានសម្ភាសការងារនេះតាមរយៈហ្វេសបុក ហើយនេះគឺជាលើកទី១ដែលបានមកចូលរួមសម្ភាសការងារនៅទីនេះ“នេះជាលើកទី១របស់ខ្ញុំហើយដែលចូលរួមវេទិកានេះ ហើយខ្ញុំបានជាប់ការងារជាមួយក្រុមហ៊ុនលក់ឆ្នោត KPW កន្លងមកខ្ញុំតែងព្យាយាមស្វែងរកការងារ និងដើរដាក់ VC ហើយមានក្រុមហ៊ុនខ្លះក៏ទាក់ទងមក ហើយខ្លះទៀតក៏មិនឃើញទាក់ទងមកដែរ”។រស្មី បាននិយាយថា ការរៀបចំវេទិកាការងារនេះ គឺមានន័យថាការងាររត់មករកយើង តែសំខាន់យើងត្រៀមខ្លួនហើយឬនៅដើម្បីសម្ភាស ឬទទួលការងារនោះ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕