(ភ្នំពេញ)៖ ដើម្បីកាន់តែមានភាពងាយស្រួលស្វែងរកទីតាំងការិយាល័យបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតកម្មវិធិគ្រប់គ្រង និងស្វែងរកផែនទីឈ្មោះទីតាំង ការិយាល័យបោះឆ្នោត តាមផែនទីក្នុងប្រព័ន្ធអ៉ីនធើណិត​ ហើយបានដាក់ឲ្យដំណើរការតាមរយៈគេហទំព័រ www.pollingstation.org.kh នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នេះតទៅ។

បើតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ កម្មវិធីនេះ គ.ជ.ប​ អនុញ្ញាតឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលស្វែងរកទីតាំងការិយាល័យបោះឆ្នោត ក្នុងផែនទីប្រទេសកម្ពុជា ដែលមានរក្សាទុកក្នុង Google Map បានយ៉ាងរហ័សតាមប្រព័ន្ធអ៉ីនធើណិត សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨៕

ខាងក្រមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖