(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃ ដែលលុបមិនជ្រះ នាវេលាម៉ោង១០៖០០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនៅសាលប្រជុំនៃក្រសួងមហាផ្ទៃ (អគារ S)។
បើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៣ ខែកក្កដានេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ គ.ជ.ប ក៏នឹងបង្ហាញពីដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងការការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតផងដែរ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ គ.ជ.ប៖