Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋរស់នៅតំបន់អប្សរា ទទួលបានការភ្ជាប់អគ្គិសនីបណ្តាញជាតិរួចរាល់ហើយ, តម្លៃអគ្គិសនីនឹងធ្លាក់មកនៅត្រឹមតែ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង (Video inside)

13-07-2018 09:16

(សៀមរាប)៖ នេះគឺជាដំណឹងដ៏ល្អ និងរីករាយបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់អប្សរា ដែលពីមុនមកប្រើប្រាស់នូវបណ្តាញអគ្គិសនីឯកជន ដែលមានតម្លៃថ្លៃ និងគ្មានអគ្គិសនីប្រើប្រាស់២៤ម៉ោងនោះ, ពេលនេះពួកគាត់បានប្តូរ មកប្រើប្រាស់អគ្គិសនីបណ្តាញជាតិ ជាមួយតម្លៃធ្លាក់ចុះរហូតដល់ជាង១០ដង។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី១៣​ ខែកក្កដានេះថា ប្រជាពលរដ្ឋក្នុងតំបន់អប្សរា ខេត្តសៀមរាប ជាង៩០០០គ្រួសារ ដែលធ្លាប់ប្រើភ្លើងឯកជនថ្លៃ ពីជាង២,៧០០រៀល ដល់៥,០០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង បានភ្ជាប់ជាមួយបណ្តាញជាតិរួចហើយ។ ភាគច្រើនលើសលប់នៃបងប្អូនទាំងនេះ នឹងបង់តែ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ នៅដើមឆ្នាំ២០១៩។

ជាមួយនឹងសមិទ្ធផលថ្មីនេះ លោក កែវ រតនៈក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងនិយោជិតអគ្គិសនីខេត្តសៀមរាប ដែលបាននិងកំពុងបំពេញការងារបានយ៉ាងប្រពៃ៕