(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសប្រាប់ឲ្យបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើតការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ព្រោះក្នុងសប្តាហ៍នេះ (ចាប់ពីថ្ងៃទី១២ ដល់ ១៨ខែកក្កដា) ខេត្តតាមមាត់សមុទ្រនឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។
ដោយឡែកសម្រាប់បណ្តារាជធានីខេត្តមួយចំនួន ដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវ ការធ្លាក់ភ្លៀងនឹងថយមកក្នុងកម្រិតតិច។ រីឯខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងបរិមាណពីមធ្យមទៅច្រើន៕